បក្ស​ធំ​ហែរ​ក្បួន​ឃោសនា​ខណៈ​ដែល​បក្ស​តូចៗ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សាយ​គោល​នយោបាយ

ភ្នំពេញ — ថ្វី​ត្បិត​តែ​គណបក្ស​នយោបាយ​មាន​រហូតដល់​ចំនួន​ប្រាំបី​ប៉ុន្តែ​គណបក្ស​ ដែលមាន​សកម្មភាព​ពិតប្រាកដ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ ​ហាក់​ដូចជា​មាន​ចំនួន​តិចតួច​បំផុត។… នៅ​លើ​សន្លឹកឆ្នោត ​គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី១ ​បន្ទាប់​មក​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​លំដាប់​ទី២ ​រីឯ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នៅ​លេខ​រៀង​ទី៣ ​តាម​ពី​ក្រោយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​លំដាប់​លេខ​៤ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​លេខ​រៀង​ទី៥។ រីឯ​លេខ​រៀង​ទី៦​គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ឈរ​នៅ​លេខ​រៀង​ទី៧ក្នុង​សន្លឹក​ឆ្នោត។ គណបក្ស​ដែលមាន​លេខ​រៀង​ចុង​ក្រោយ​គេ​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ ប្រជាធិបតេយ្យ​នៅ​លេខ​រៀង​ទី​៨។ ថ្វី​ត្បិត​តែ​នេះ​ជា​ឱកាស​នៃ​ការ​ឃោសនា​បោះឆ្នោត ​ប៉ុន្តែ​គណបក្ស​ទាំង​ប្រាំបី​នេះ​មិន​បាន​ធ្វើ​សកម្មភាព​ព្រម​គ្នា​ក្នុង​ រាជធានី​ភ្នំពេញ​នោះ​ទេ។…  

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/ruling-party-opposition-emerge-as-most-active-campaigners-cambodia/1691997.html