បក្សនយោបាយធ្វើការប្រកួតមិនស្មើភាពគ្នា
ភ្នំពេញៈ បន្ទាប់ពីចំណាយរយៈពេលមួយឆ្នាំធ្វើការរៃអង្គាសប្រាក់បេក្ខជនលើក ទីមួយ លោក ពេជ្រ រតនា ប្រមូលប្រាក់បានចំនួន ៥ ម៉ឺនដុល្លារសម្រាប់យុទ្ធនាការដើម្បីអាសនៈសភាប្រចាំខេត្តបាត់ដំបង នៅខែក្រោយ។
ជាសមាជិកម្នាក់របស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដៃ គូប្រកួតប្រជែងសំខាន់ៗរបស់លោក រតនា ទំនងជាមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងក្នុងការប្រមូលប្រាក់ ទេ ហើយអាចនឹងរកប្រាក់បានដោយងាយស្រួលច្រើនជាងលោកទៀតផង។…
ជាឧទាហរណ៍ក្នុងអំឡុងការបោះឆ្នោតកាលលើកមុនគណបក្សប្រជាជនបានចំណាយ ១០ ដងច្រើនជាងចំនួនចំណាយដោយគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ នេះបើតាមការវិភាគឆ្នាំ ២០១២ ដោយគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌(ខុមហ្វ្រែល)ដែលបានរកឃើញ។ តួលេខនោះមិនរាប់បញ្ចូលចំនួនផ្សេងៗទៀត ដែលជួយដោយស្ថានីយទូរទស្សន៍ទៅដល់គណបក្សប្រជាជនកម្ពុជានោះទេ។…
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនសម្រាប់កៅអីសភានៅភ្នំពេញថ្លែងថា គណបក្សសង្គ្រោះជាតិប្រមូលបានថវិកាប្រហែល១ លានដុល្លារ សម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣នេះ។…
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ចាប់តាំងពីអ៊ុនតាក់ បានរៀបចំការបោះឆ្នោតដំបូងក្នុងឆ្នាំ១៩៩៣មន្រ្តី គ.ជ.ប មិនដែលបានពិនិត្យកំណត់ត្រាហិរញ្ញវត្ថុយុទ្ធនាការរបស់គណបក្សនយោបាយ ណាមួយទេ។ លោកបន្តថា គ.ជ.ប មិនតម្រូវឲ្យគណបក្សធ្វើការបរិយាយអំពីថវិកាយុទ្ធនាការរបស់ពួកគេ ទេ ហើយ គ.ជ.ប មិនដែលទទួលបណ្តឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុយុទ្ធនាការរបស់គណបក្សណា មួយទេ។…
Sean Teehan
http://www.postkhmer.com/index.php/election-watch/99960-2013-06-27-02-34-47