បក្ស​នយោបាយ​ធ្វើ​ការ​ប្រកួត​មិន​ស្មើ​ភាព​គ្នា

ភ្នំពេញៈ បន្ទាប់​ពី​ចំណាយ​រយៈ​ពេល​មួយ​ឆ្នាំ​ធ្វើ​ការ​រៃ​អង្គាស​ប្រាក់​បេក្ខជន​លើក ​ទីមួយ លោក ពេជ្រ រតនា ប្រមូល​ប្រាក់​បាន​ចំនួន ៥ ម៉ឺន​ដុល្លារ​សម្រាប់​យុទ្ធនាការ​ដើម្បី​អាសនៈ​សភា​ប្រចាំ​ខេត្ត​បាត់ដំបង​ នៅ​ខែ​ក្រោយ។ ជា​សមាជិក​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដៃ​ គូ​ប្រកួត​ប្រជែង​សំខាន់ៗ​របស់​លោក រតនា ទំនង​ជា​មិន​ចាំ​បាច់​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​ប្រមូល​ប្រាក់​ ទេ ហើយ​អាច​នឹង​រក​ប្រាក់​បាន​ដោយ​ងាយ​ស្រួល​ច្រើន​ជាង​លោក​ទៀត​ផង។… ជា​ឧទាហរណ៍​ក្នុង​អំឡុង​ការ​បោះឆ្នោត​កាល​លើក​មុន​គណបក្ស​ប្រជាជន​បាន​ចំណាយ ​១០ ដង​ច្រើន​ជាង​ចំនួន​ចំណាយ​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស។ នេះ​បើ​តាម​ការ​វិភាគ​ឆ្នាំ ២០១២ ដោយ​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​(ខុមហ្វ្រែល​)ដែល​បាន​រក​ឃើញ​។ តួ​លេខ​នោះ​មិន​រាប់​បញ្ចូល​ចំនួន​ផ្សេងៗ​ទៀត ដែល​ជួយ​ដោយ​ស្ថានីយ​ទូរទស្សន៍​ទៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។… លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​សម្រាប់​កៅអី​សភា​នៅ​ភ្នំពេញ​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​បាន​ថវិកា​ប្រហែល​១ លាន​ដុល្លារ សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ។… លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ថ្លែង​ថា ចាប់​តាំង​ពី​អ៊ុនតាក់ បាន​រៀបចំ​ការ​បោះឆ្នោត​ដំបូង​ក្នុង​ឆ្នាំ​១៩៩៣​មន្រ្តី គ.ជ.ប មិន​ដែល​បាន​ពិនិត្យ​កំណត់ត្រា​ហិរញ្ញវត្ថុ​យុទ្ធនាការ​របស់​គណបក្ស​នយោបាយ​ ណា​មួយ​ទេ​។ លោក​បន្ត​ថា គ.ជ.ប មិន​តម្រូវ​ឲ្យ​គណបក្ស​ធ្វើ​ការ​បរិយាយ​អំពី​ថវិកា​យុទ្ធនាការ​របស់​ពួក​គេ​ ទេ ហើយ គ.ជ.ប មិន​ដែល​ទទួល​បណ្តឹង​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​យុទ្ធនាការ​របស់​គណបក្ស​ណា​ មួយ​ទេ។…

Sean Teehan
http://www.postkhmer.com/index.php/election-watch/99960-2013-06-27-02-34-47