បក្ស​ប្រឆាំងកើន​​អាសនៈ​​ដោយសារ​យុទ្ធ​​​សាស្ត្រ​ទំនាក់​ទំនង​សង្គម និងការចុះដល់​មូលដ្ឋាន

នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ បណ្តា​ស្ថានីយទូរទស្សន៍​ក្នុង ​ស្រុក​បាន​ចាក់​ផ្សាយ​​យ៉ាង​ច្រើន​អំពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ បង្ហាញពី​ទឹក​មុខ​​​ចង​ចិញ្ចើម​ ឬ​សប្បាយ​រីក​រាយ​របស់​លោក។ កម្ម​វិធី​ផ្សាយ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ទស្សនា​បានរួម​មាន វីដេអូ ខារ៉ា​អូខេ ឬ​ខ្សែ​ភាព​យន្ត​ភាគ​ ប៉ុន្តែ ការ​ចាក់​ផ្សាយ​តែ​មួយ​គត់​អំពី​បក្ស​ សង្គ្រោះ​ជាតិ​ បង្ហាញ​ពី​​​​សកម្ម​​​ភាព​​​ក្រុម​យុវជន​ស្លៀក​សម្លៀក​ បំពាក់​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រាំ ដែល​ទំនង​ជា​ស្រវឹង​ស្រា​។ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គណ​បក្ស​លោក​មាន​ប្រៀប​ផ្នែកប្រព័ន្ធ​ផ្សព្វ ​ផ្សាយ​។ លោក​បាន​ឡកឡាយ​ឲ្យ​គណ​បក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស  នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្នុង២០០៨​ថា “ អ្នក​ឯង​មាន​មួយ​ប៉ុស្តិ៍  យើងមាន​៣៩​ប៉ុស្តិ៍”។ ប៉ុន្តែ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​ បង្ហាញ​ថា សំឡេង​គាំទ្រ​​ភាគ​ច្រើន​របស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ ​ពី​៩០​អាសនៈមក​នៅ​ត្រឹម​៦៨​អាសនៈ​នោះ បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើលយ៉ាង​ ខ្លាំង ហើយ​ថ្វីបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាគ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ស្ទើរ​តែ​ទាំង​ស្រុង​ក៏​ដោយ ក៏​គណ​បក្ស​ប្រឆាំង​នៅ​តែ​អាច​ផ្សព្វ​ ផ្សាយ​សារ​របស់​ខ្លួន​បាន​ដដែល។ លោក សុន ឆ័យ ប្រធានក្រុម​តំណាង​រាស្ត្ររបស់គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ការ​ប្រែ​ប្រួល​ចំនួន​អាសនៈ​នេះ បាន​កើត​ មា​ន​ឡើង​ដោយ​សារ​​តែ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​​ពេក​ទៅ​ លើ​ការ​គ្រប់​គ្រង់​របស់​ខ្លួន​លើ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួក​គេ​បរា​ជ័យ​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ ដោយ ​សារ​តែ​​ពួក​គេ​គិត​ខុស​។ ពួក​គេ​គិត​ថា ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​ ស្ថានីយទូរទស្សន៍ ​ពួកគេ​អាច​​ទទួល​បាន​ការគាំទ្រ​​ពី​ប្រជា​ពល​រដ្ឋ​គ្រប់​ រូប​ដោយ​មិន​ចាំ​បាច់​មានភាព​ស្មោះ​ត្រង់ ឬ​បង្កើត​​សង្គម​មួយ​ដែល​មាន​ យុត្តិ​ធម៌​នោះ​ឡើយ”។​ លោក​​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា “​ដំណោះ​​ស្រាយ​របស់​យើង​ គឺ​ត្រូវ​ចុះ​ ជួប​​ប្រជា​​ពលរដ្ឋនៅ​តាម​មូល​ដ្ឋាន​។ យើង​បាន​ចុះ​គ្រប់​ឃំុ​-សង្កាត់ទាំង​ អស់​នៅ​ក្នុង​ប្រទេស​​​ ​ដើម្បី​ពន្យល់​ពី​គោល​នយោ​បាយ​របស់​យើង​ និង​ឆ្លើយ ​សំណួរ​របស់​ប្រជា​ពល​រដ្ឋ”។…

http://www.cambodiadailykhmer.com/latest/3582/