បក្ស​ប្រឆាំង​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​គាំទ្រ​ដែល​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​​បោះ ​ឆ្នោត​នោះ​​​កាលពី​ម្សិលមិញ​ ​ត្រូវ​បាន​ផ្ដល់​វិធី​ថ្មី​មួយ​​ ដើម្បី​​​​ធ្វើ​ ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ជាផ្លូវ​ការ​ ដោយ​​គណបក្ស​នេះ​បាន​អញ្ជើញ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​​មក​ជួប​ជុំ​គ្នា​នៅ​ ទីស្នាក់ការ​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ទួលគោក​ កាលពី​ព្រឹក​មិញ​នេះ ដើម្បី​​ចាប់​ផ្ដើម​​ធ្វើ​ពាក្យ​​បណ្ដឹង​បញ្ជូន​ទៅ​​គណៈ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រ​​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​​បឋម​របស់​ខ្លួន​បាន​រក​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ចំនួន​២០០.០០០​នាក់​ត្រូវ​បាន​​​បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត​​​ កាល​​ពី​ថ្ងៃអាទិត្យ​ ដោយ​សារ​ពួកគាត់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ ​ឆ្នោត​ ឬ​​​ឈ្មោះ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​បោះ​​ជំនួស​រួច​ហើយ​។ លោក សុន ឆ័យ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​អត់​ធ្មត់​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ ពី​ថ្ងៃ​អាទិត្យ​​ ហើយ​រង់​ចាំ​រហូត​ដល់​ចេញ​លទ្ធ​ផល​ផ្លូវ​ការណ៍​សិននោះ ​​​បាន​​​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​​​ ការ​ជួបជុំ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ក្នុង​ខណ្ឌ​ទួល​គោក​ អាច​​​ផ្ដល់​ឱកាស​ដល់​អ្នក​​មិន​សុខ​ចិត្ត​ឲ្យ​សម្តែង​ការ​មិន​សប្បាយ​​​​ ចិត្ត​របស់​ខ្លួន​។ លោក​ថ្លែង​បន្ត​ថា “ មាន​​ប្រជាពលរដ្ឋ​​មាន​កំហឹង​ជា​ច្រើន​​ដែល​មាន​ សិទ្ធិ​បោះ​ឆ្នោត​ ប៉ុន្តែ​​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​បោះ​ឆ្នោត​ ហើយ​​យើង​ត្រូវ​តែ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​លើក​ឡើង​អំ​ពី​កង្វល់​របស់​ខ្លួន ​”។    លោក​បា​មាន​ប្រសាសន៍​បន្ត​​ថា​ “ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​​យើង​​​​ត្រូវ​តែ​ប្រមូល​ភ័ស្តុតាង​ជា​ ផ្លូវ​ការ​​ហើយ​បញ្ចូលគ្នា​ជា​មួយ​​ភ័ស្តុតាង​​ពី​ភ្នាក់​ងារ​របស់​យើង​នៅ​ តាម​ការិយាល័យ​បោះ​ឆ្នោត​នានា ដើម្បី​​ដាក់​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ ចំ​ការ​បោះ​ឆ្នោត”។…

http://www.cambodiadailykhmer.com/latest/3585/