បក្សប្រឆាំងទទួលពាក្យបណ្ដឹងរបស់អ្នកគាំទ្រដែលរកឈ្មោះមិនឃើញក្នុងបញ្ជីឈ្មោះបោះឆ្នោត
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានគេបដិសេធមិនឲ្យបោះ ឆ្នោតនោះកាលពីម្សិលមិញ ត្រូវបានផ្ដល់វិធីថ្មីមួយ ដើម្បីធ្វើ ពាក្យបណ្ដឹងរបស់ពួកគាត់ជាផ្លូវការ ដោយគណបក្សនេះបានអញ្ជើញប្រជាពលរដ្ឋទាំងអស់មកជួបជុំគ្នានៅ ទីស្នាក់ការរបស់ខ្លួននៅក្នុងខណ្ឌទួលគោក កាលពីព្រឹកមិញនេះ ដើម្បីចាប់ផ្ដើមធ្វើពាក្យបណ្ដឹងបញ្ជូនទៅគណៈគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិបានមាន ប្រសាសន៍កាលពីម្សិលមិញថា ការស៊ើបអង្កេតបឋមរបស់ខ្លួនបានរកឃើញថា អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិចំនួន២០០.០០០នាក់ត្រូវបានបដិសេធមិនឲ្យបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយសារពួកគាត់មិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ ឆ្នោត ឬឈ្មោះរបស់ពួកគាត់ត្រូវបានគេបោះជំនួសរួចហើយ។ លោក សុន ឆ័យ ដែលបានអំពាវនាវឲ្យមានការអត់ធ្មត់បន្ទាប់ពីការបោះឆ្នោតកាល ពីថ្ងៃអាទិត្យ ហើយរង់ចាំរហូតដល់ចេញលទ្ធផលផ្លូវការណ៍សិននោះ បានមានប្រសាសន៍កាលពីម្សិលមិញថា ការជួបជុំនៅទីស្នាក់ការគណបក្សក្នុងខណ្ឌទួលគោក អាចផ្ដល់ឱកាសដល់អ្នកមិនសុខចិត្តឲ្យសម្តែងការមិនសប្បាយ ចិត្តរបស់ខ្លួន។ លោកថ្លែងបន្តថា “ មានប្រជាពលរដ្ឋមានកំហឹងជាច្រើនដែលមាន សិទ្ធិបោះឆ្នោត ប៉ុន្តែត្រូវគេដកសិទ្ធិមិនឲ្យបោះឆ្នោត ហើយយើងត្រូវតែផ្ដល់ឱកាសឲ្យពួកគាត់លើកឡើងអំពីកង្វល់របស់ខ្លួន ”។ លោកបាមានប្រសាសន៍បន្តថា “ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវតែប្រមូលភ័ស្តុតាងជា ផ្លូវការហើយបញ្ចូលគ្នាជាមួយភ័ស្តុតាងពីភ្នាក់ងាររបស់យើងនៅ តាមការិយាល័យបោះឆ្នោតនានា ដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត”។…