បក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស

ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា បាតុកម្ម​ធំ​ទូទាំង​ប្រទេស​នឹង​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​គណបក្ស​ប្រឆាំង ប្រសិន​បើ​គ្មាន​ការ​បំពេញ​តាម​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ទេ​នោះ។ វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ ដែល​មាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង កាល​ពី​យប់​មិញ បាន​បង្ហាញ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ការិយាល័យ​របស់​ខ្លួន ក្នុង​ខណ្ឌ មាន​ជ័យ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​កែ​តម្រូវ​កំហុស​នៃ​ការ​ បោះឆ្នោត​កាល​ថ្ងៃ​អាទិត្យ បើ​មិន​ដូច្នោះ​ទេ​ប្រជាជន​នឹង​ធ្វើ​បាតុកម្ម។ លោក​ថ្លែង​ថា៖ «ពិភពលោក​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​។ នៅ​ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​ប្រើ ហ្វេសប៊ុក ប្រាប់​យុវជន និង​ប្រជាជន​ខ្មែរ​ទាំង​មូល​ថា យើង​នឹង​ធ្វើ​បាតុកម្ម​ធំ»។…

http://www.postkhmer.com/index.php/national/1-national-news/101612-2013-07-31-03-23-04