ប្រជាពលរដ្ឋ​នៅ​ទីជនបទ​យល់ឃើញ​ផ្សេងៗ​គ្នា​ពី​ការបើក​សម័យ​ប្រជុំ​រដ្ឋសភា​ដំបូង

ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​បាន​យល់ឃើញ​ផ្សេងៗ​គ្នា ពី​ការបើក​សម័យ​ប្រជុំ​រដ្ឋសភា នីតិកាលទី៥ ដំបូង នៅថ្ងៃ​ចន្ទ ២៣​កញ្ញានេះ។ ពលរដ្ឋ​ខ្លះ​ថា ការប្រជុំ​សភា​នោះ​គួរ​ត្រូវ​លើកពេល​តាម​សំណើ​របស់​គណបក្ស​ប្រឆំាង សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន ដើម្បី​ទុកឱកាស​ឲ្យ​មាន​ការស៊ើបអង្កេត​លទ្ធផល​បោះឆ្នោត បាន​ត្រឹមត្រូវ​ជាមុន​សិន។ ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​មើលឃើញ ថា គណបក្ស​ឈ្នះឆ្នោត​ទំាងពីរ​គួរ​តែ​ចូលរួម​ប្រជុំ​សភា​ទំាងអស់​គ្នា ពីព្រោះ​នេះជា​ការសម្រេច​របស់​ព្រះមហាក្សត្រ ដែល​ទ្រង់​អនុវត្ត​តាមច្បាប់​កំពូល​របស់​ប្រទេស៕

អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia/20130922-cambodian-in-countryside-want-general-assembly-open-on-monday