ប្រជាពលរដ្ឋនៅទីជនបទយល់ឃើញផ្សេងៗគ្នាពីការបើកសម័យប្រជុំរដ្ឋសភាដំបូង
ប្រជាពលរដ្ឋនៅតាមទីជនបទបានយល់ឃើញផ្សេងៗគ្នា ពីការបើកសម័យប្រជុំរដ្ឋសភា នីតិកាលទី៥ ដំបូង នៅថ្ងៃចន្ទ ២៣កញ្ញានេះ។ ពលរដ្ឋខ្លះថា ការប្រជុំសភានោះគួរត្រូវលើកពេលតាមសំណើរបស់គណបក្សប្រឆំាង សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន ដើម្បីទុកឱកាសឲ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោត បានត្រឹមត្រូវជាមុនសិន។ ចំណែកប្រជាពលរដ្ឋខ្លះទៀតបានមើលឃើញ ថា គណបក្សឈ្នះឆ្នោតទំាងពីរគួរតែចូលរួមប្រជុំសភាទំាងអស់គ្នា ពីព្រោះនេះជាការសម្រេចរបស់ព្រះមហាក្សត្រ ដែលទ្រង់អនុវត្តតាមច្បាប់កំពូលរបស់ប្រទេស៕
អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia/20130922-cambodian-in-countryside-want-general-assembly-open-on-monday