ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិជុំវិញជំនួបរវាងនាយករដ្ឋមន្រ្តីខ្មែរនិងលោកបានគីមូន
គណបក្សសង្គ្រោះជាតិបង្ហាញប្រតិកម្មនឹងដំណឹងអំពីលទ្ធផលនៃជំនួប រវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូននៅឯប្រទេស ប្រ៊ុយណេនោះ ដោយនិយាយថា ខ្លួនចង់សម្ដីផ្ទាល់របស់លោកបានគីមូន។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសកម្ពុជា បានត្រូវកាសែតក្នុងស្រុកស្រង់សម្ដីថាបានរាយការណ៍អំពីភាពវិជ្ជមាន ដែលលោកបានគីមូនបានកោតសើរចំពោះការបោះឆ្នោតនៅកម្ពុជា។ វ៉ិបសាយថ៍ របស់ការសែតដើមអម្ពិលនៅថ្ងៃនេះនិយាយថា “លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញនា យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយបានអមដំណើរជាមួយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនត្រឡប់មកប្រទេសកម្ពុជាវិញថា នៅក្នុងជំនួបទ្វេភាគីនោះ លោក បាន គីមូន បានថ្លែងកោតសរសើរ ចំពោះការបោះឆ្នោត នៅក្នុង ប្រទេសកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និងសន្តិភាព។”…
http://www.radioaustralia.net.au/khmer/radio/onairhighlights/1203734