ព្រះសង្ឃ​មួយ​អង្គ​​ប៉ុនប៉ង​ដុត​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ

ព្រះសង្ឃ​មួយ​ព្រះអង្គ​​​ព្រះនាម សេង ឌីណា ​បាន​ប៉ុនប៉ង​យក​សាំង​ចាក់​ដុត​សម្លាប់​ខ្លួន​នៅ​លើ​ឆាក​នា​ទីលាន​ ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ។ មុន​ពេល​ចាក់​សាំង​​បម្រុង​ដុត​​ព្រះ​កាយ ព្រះអង្គ​បាន​អាន​សារ​លាត​ត្រដាង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ដែល​ព្រះអង្គ ​ចោទ​ថា ប្រព្រឹត្ត​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះសង្ឃ​ សេង ឌីណា និមន្ត​មក​ពី​ខេត្ត​​តាកែវ មាន​ថេរដីកា​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជា​សារ​ឲ្យ​លោក ហ៊ុន សែន ភ្ញាក់រឭក ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ប៉ុន្តែ​ការ​ព្យាយាម​នេះ​មិន​បាន​សម្រេច​ទេ ដោយសារ​មាន​ការ​រារាំង​ទាន់​ពេល​វេលា។…

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/monk-attempt-to-commit-suicide-09172013002608.html