មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៣​នេះ​

ចាប់​​ពី​​ថ្ងៃ​​ទី​១​ដល់​ថ្ងៃ​​២០​​តុលា គណៈកម្មាធិ​ការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​នឹង​​ផ្តើម​​ធ្វើ​​បច្ចុប្បន្ន ​​ភាព​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​សម្រាប់​​ឆ្នាំ​​២០១៣​។ អគ្គលេខាធិការ​​នៃ​​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​​​​​​​​​​ការ​​បោះ​ឆ្នោត​ លោក​​ទេព​ នីថា​ ​បាន​​អះ​អាង​អោយ​ដឹង​ថា​​ មាន​​ពល​រដ្ឋ​​ប្រមាណ​​៣០​​ម៉ឺន​​នាក់​​ដែល​​ត្រូវ​​មាន​​ឈ្មោះ​ សម្រាប់​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​។​ គួរ​​បញ្ជាក់​ថា​ ទឹក​ជំនន់​​ក៏​កំពុង​​   យា​យី​​​រំខាន​ការិយាល័យ​ឃុំ​សង្កាត់​ជាច្រើន ដែលត្រូវ​ផ្តើម​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ពេល​នេះ​ផងដែរ។

មាន​ពលរដ្ឋ​ប្រមាណ​៣០​ម៉ឺន​នាក់ ដោយ​រាប់​បញ្ចូល​ទាំងអ្នកគ្រប់អាយុ​បោះឆ្នោត​ថ្មី និង​អ្នកផ្លាស់​ប្តូរ​លំនៅដ្ឋាន​ផង ដែល​ត្រូវ​មាន​ឈ្មោះ​ ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ ដូចរៀងរាល់ឆ្នាំ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត គជប ​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះអ្នក​​បោះឆ្នោត ដោយ​បើក​អោយ​មាន​ការ​ចុះឈ្មោះ​ថ្មី និង​ការ​ពិនិត្យ​បញ្ជីឈ្មោះឡើងវិញ ពី​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២០​ខែ​តុលា។ អគ្គលេខាធិការ​​នៃ​ គជប ​លោក​ទេព នីថា​​ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​គ្រប់អាយុបោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់គ្នា។ បើតាម​ការ​បញ្ជាក់របស់​អគ្គលេខាធិការ​ គជប ដដែល ជារៀងរាល់ឆ្នាំ​ដែល​មិនមាន​ការ​បោះឆ្នោតនោះ ពលរដ្ឋ​ទូទៅ​មិន​សូវ​ចាប់អារម្មណ៍​ទៅ​ចុះឈ្មោះ​បោះឆ្នោតឡើយ។ លោក​ពន្យល់ថា រាល់ឆ្នាំ​ដែល​មិនមាន​ការ​បោះឆ្នោត​នេះ ការ​អប់រំ​អោយ​ពលរដ្ឋទៅចុះឈ្មោះ​បោះឆ្នោត សកម្មភាព​របស់គណបក្ស​នយោបាយ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​លើ​ការ​បោះឆ្នោតនេះ សុទ្ធតែមានកម្រិត និងមិនផុស​ផុល​។ ការនេះ​ វា​បាន​ធ្វើ​អោយ​ពលរដ្ឋ​មិន​ចាប់អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត។…

សឿន វឌ្ឍនា
http://www.khmer.rfi.fr/cambodia-300000people-register-vote-new-year-2014