មន្ត្រីរាជការមិនធ្វើការចុះឃោសនាបម្រើបក្ស
ភ្នំពេញៈ សង្គមស៊ីវិលបានរកឃើញថា មន្រ្តីរាជការជាច្រើនបានល្មើសទៅនឹងច្បាប់ដោយពួកគេបានយកម៉ោង ធ្វើការរបស់រដ្ឋទៅចូលរួមធ្វើការឃោសនាបោះឆ្នោត ឲ្យគណបក្សប្រជាជននៅក្នុងថ្ងៃដំបូង ដែលបានចាប់ផ្តើមកាលពីម្សិលមិញ។
កាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញអ្នកសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានទៅយកព័ត៌មាននៅតុលាការកំពូលដូចធម្មតា។ ប៉ុន្តែតុលាការនោះមានសភាពស្ងាត់ខុសពីធម្មតាដោយឃើញមានឡានតែ ២គ្រឿងប៉ុណ្ណោះ ខណៈដែលនៅថ្ងៃធម្មតាមានឡានប្រមាណ១០ គ្រឿងនិងមានមនុស្សចេញចូលច្រើន។ អ្នកសារព័ត៌មានបានសួរទៅនគរបាលយាមនៅច្រកទ្វារតុលាការកំពូល ម្នាក់ ហើយនគរបាលនោះបានប្រាប់ថា៖«មិនបានធ្វើការទេ។ចៅក្រម មេធាវី ទៅហែគណបក្សអស់ហើយ»។ លើសពីនោះទៀតការប្រកាសសាលក្រម ក៏ត្រូវបានផ្អាកដែរកាលពីសប្តាហ៍មុនដោយសារតែខ្វះចៅក្រម ដោយហេតុផលត្រូវគេប្រាប់ថា លោកចៅក្រមជាប់រវល់ចុះពង្រឹងមូលដ្ឋាន បម្រើគណបក្សប្រជាជន។…
គឹម សារុំ និងផាក់ ស៊ាងលី
http://www.postkhmer.com/index.php/national/1-national-news/100001-2013-06-28-03-23-52