មានការព្រួយបារម្ភចំពោះការបង្ក្រាបទៅលើបាតុកម្ម
ភ្នំពេញៈ បន្ទាប់ពីការអត់ធ្មត់រយៈពេលជាច្រើនសប្តាហ៍ពីសំណាក់កងកម្លាំង របស់រដ្ឋាភិបាល ក្រោយការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា ការបាញ់សម្លាប់លោក ម៉ៅ សុខចន្ទ នៅថ្ងៃ ទី១៥ ខែ កញ្ញា គឺជាការចាប់ផ្តើមនូវវិធីសាស្រ្តហិង្សា ពីសំណាក់អាជ្ញាធរ ទៅលើបាតុកម្មក្រោយការបោះឆ្នោត។
ចាប់តាំងពីលោក ម៉ៅ សុខចន្ទ និងមនុស្ស ៩ នាក់ផ្សេងទៀត ត្រូវបានបាញ់នៅម្តុំស្ពាន អាកាសក្បាលថ្នល់ កងកម្លាំងរបស់រដ្ឋាភិបាល បានបង្ក្រាបបាតុកម្ម ដោយប្រើដំបងឆក់ និងកណ្តាប់ដៃ។ ដោយគណបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្មរយៈពេល ៣ ថ្ងៃ ក្នុងសប្តាហ៍នេះ ដែលនឹងមានការដើរក្បួនតាមផ្លូវនានា មនុស្សជាច្រើន កំពុងសួរថា តើអំពើហិង្សា កាន់តែខ្លាំងអាចនឹងកើតឡើងឬយ៉ាងណា?
លោក ចាន់ សុវេត អ្នកស៊ើបអង្កេតជាន់ខ្ពស់ អង្គការ អាដហុក បានថ្លែងថា៖ «យើងព្រួយបារម្ភអំពីអំពើហិង្សានៅពេលធ្វើមហាបាតុកម្ម ព្រោះលើកមុន អាជ្ញាធរ បានបង្ក្រាបការតវ៉ាហើយថែមទាំងបានសម្លាប់បុរសម្នាក់ផងដែរ។ យើងកំពុងមើលឃើញកងកម្លាំងរដ្ឋាភិបាលកាន់តែច្រើនថែមទៀត ដែលបានដាក់ពង្រាយធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងការចូលរួម បាតុកម្ម»។…
Shane Worrell និង វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/105362-2013-10-21-03-29-57