មេ​បក្ស​ប្រឆាំង​ស្នើ​សហគមន៍​អន្តរជាតិ​ដក​អាសនៈលោក​ហ៊ុន សែន ចេញ​ពី​អ.ស.ប.

នំពេញ៖​ លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​ អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​ឲ្យ​បណ្តេញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​មុខ​តំណែង​របស់​អង្គការ​សហ​ប្រជាជាតិ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់​ហើយ​ប្រជា​ពលរដ្ឋ​និង​ផ្តន្ទា​ទោស។ ការ​ស្វះ​ស្វែង​រក​សម្ពាធ​ពី​អន្តរជាតិ​របស់​លោក សម រង្ស៊ី​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​ចូល​កាន់​មុខ​តំណែង​ដែល​គណបក្ស​ សង្គ្រោះជាតិ​ចាត់​ទុក​ថា​ជា​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ប្រមាណ​តែ​ជាង​ពីរ​ សប្តាហ៍​ប៉ុណ្ណោះ។ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ពេល​លោក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ សង្កាត់​បឹង​ទំពុន​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ សម រង្ស៊ី​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​លោក​នឹង​ចេញ​ទៅ​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មួយ​ចំនួន ​និង​សហរដ្ឋ​អាមេរិក​ដើម្បីស្វែង​រក​អន្តរាគមន៍​ពី​បណ្តា​ប្រទេស​ទាំង​នោះ​ ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កើត​ឡើង​ដោយ​រដ្ឋ​ប្រហារ​ រដ្ឋធម្ម​របស់​លោក​ហ៊ុន សែន។​ លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​លើក​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បណ្តេញ​លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​អាសនៈ​អង្កការ​សហ​ប្រជាជាតិនិង​ទទួច​ដល់​ធនាគារ​ពិភព​លោក មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ផ្អាក​ជំនួយ​មក​កម្ពុជា។…

ហេង រស្មី
http://khmer.voanews.com/content/sam-rainsy-to-ask-western-nations-not-to-recognize-current-cambodian-government/1764904.html