មេបក្សប្រឆាំងស្នើសហគមន៍អន្តរជាតិដកអាសនៈលោកហ៊ុន សែន ចេញពីអ.ស.ប.
នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍ អន្តរជាតិនិងសហរដ្ឋអាមេរិកឲ្យបណ្តេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីមុខតំណែងរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា នេះជាទង្វើខុសច្បាប់ហើយប្រជាពលរដ្ឋនិងផ្តន្ទាទោស។ ការស្វះស្វែងរកសម្ពាធពីអន្តរជាតិរបស់លោក សម រង្ស៊ី ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកើតមានឡើងបន្ទាប់ពីលោកបានចូលកាន់មុខតំណែងដែលគណបក្ស សង្គ្រោះជាតិចាត់ទុកថាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញប្រមាណតែជាងពីរ សប្តាហ៍ប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានពេលលោកទៅចុះឈ្មោះបោះឆ្នោតនៅ សង្កាត់បឹងទំពុននៅថ្ងៃចន្ទនេះ លោក សម រង្ស៊ីបានបញ្ជាក់ថា នៅយប់ថ្ងៃចន្ទនេះលោកនឹងចេញទៅបណ្តាប្រទេសសហគមន៍អឺរ៉ុបមួយចំនួន និងសហរដ្ឋអាមេរិកដើម្បីស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសទាំងនោះ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដែលបានកើតឡើងដោយរដ្ឋប្រហារ រដ្ឋធម្មរបស់លោកហ៊ុន សែន។ លោកសម រង្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកលើកនេះនឹងជំរុញឲ្យមានការបណ្តេញលោក នាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីអាសនៈអង្កការសហប្រជាជាតិនិងទទួចដល់ធនាគារពិភពលោក មូលនិធិរូបីយវត្ថុអន្តរជាតិផ្អាកជំនួយមកកម្ពុជា។…