រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩

រដ្ឋសភា​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ រួច​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ចោទ​ប្រកាន់​រដ្ឋសភា​ថា​ខុស​ច្បាប់ និង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ។ ដូច​ការ​គ្រោង​ទុក រដ្ឋសភា​ដែល​មាន​សុទ្ធតែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩ របស់​ខ្លួន ប្រកប​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៦៥ លើ ៦៥ នៃ​ចំនួន​សមាជិក​ដែល​បាន​ចូល​រួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិន​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ​ទេ ដោយ​លោក​ទាំង​បី​ជាប់​រវល់​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត ហើយ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​សភា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ជា​មុន។ គណបក្ស​ប្រឆាំង​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋសភា និង​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សភា និង​រដ្ឋាភិបាល​ខុស​ច្បាប់​ទៀត​ផង។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា អ្វី​ដែល​ជា​រឿង​អាទិភាព​នៅ​ពេល​នេះ គឺ​បន្ត​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ជំរុញ​អោយ​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទទួល​បាន​លទ្ធផល​ពី​កំណែ​ទម្រង់​ទាំង​ នេះ។…

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/national-assembly-elected-members-of-the-nine-parliamentary-committees-10102013071350.html