រដ្ឋាភិបាល​​​ជូនដំណឹង​​​ដល់​​​ស្ថាន​​​​​​ទូត​​​អំពីការធ្វើ​​​​​​រដ្ឋ​​​ប្រហារ​​​

អ្នក​នាំពាក្យក្រសួង​មួយ​បាន​និយាយ​កាល​ពីម្សិល​មិញថា រដ្ឋាភិបាល​បាន​ ជូន​ដំណឹង​ដល់​​ស្ថានទូត​បរទេស​នៅ​ក្នុង​ប្រទេសថា  ការ​​​​​គំរាម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ដើម្បី​តវ៉ា​នឹង​លទ្ធផល​ បោះឆ្នោត​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​ គណបក្ស​ប្រជា​ជន​កម្ពុជា​។ លោកឧត្តម​សេនីយ៍ឯក ខៀវ​ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បានមាន​ ប្រសាសន៍   ​​​ថា រដ្ឋាភិបាល​បាន​ផ្ញើ​លិខិត​ជូន​ស្ថាន​ទូត​ជាង​​​​​​​​​​៤០​រួម​ទាំង​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិផងដែរ​​​​ដើម្បីជូន​ ដំណឹង​ដល់​ពួកគេ​អំពីក្តី​បារម្ភរបស់​រដ្ឋាភិបាល​ខ្លាចការ​ធ្វើ​បាតុកម្ម​ របស់​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​​ត្រូវ​​​បាន​គេប្រើប្រាស់​ដើម្បី​ធ្វើ​ រដ្ឋ​ប្រហារ​​​​។ ​លោក​បាន​មាន​ប្រសាសន៍ថា “នេះ​គឺ​ជាលិខិតដ៏សំខាន់​មួ​យដើម្បី​ជូនដំណឹង​ ដល់​​ស្ថានទូត​ទាំង​អស់​ថា ពាក្យ​មួយ​ចំនួន​ដែល​យើង​​​​បាន​ឮ ​[នៅ​កន្លែង​ជួបជុំ​គ្នា​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​]  ដែល​​​ជំរុញ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ ផ្លាស់​ប្តូរ​រដ្ឋាភិបាល ​ដូចជាពាក្យ​ផ្តួល​រំលំ​ ផ្តួល​រំលំ ផ្តួល​រំលំ  និង​ពាក្យ​​​​ដូរ ដូរ​ ដូរ​”។​ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ពួកគេ​ស្រឡាញ់​ប្រទេសកម្ពុជា​ ពួកគេ​មិន ​ធ្វើ​សកម្មភាព​ដូច្នេះ​ទេ​។ រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺជា​រដ្ឋាភិបាល​ជាប់ ​ឆ្នោត​”។ ទោះបីជាការ​អះអាង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចំពោះ​ជ័យជម្នះ​​នេះ​ ស្រប​គ្នា​នឹងការ​ប្រកាសលទ្ធផល​បឋម​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ ឆ្នោត​ (គ.ជ.ប.) កាល​ពីដើមខែនេះក៏ដោយ​ ក៏​គណ​​បក្ស​សង្គ្រោះជាតិ​​បាន​អះអាង​ពីជ័យ​ ជម្នះ​របស់​ខ្លួន​ដែរ​ និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​​ស៊ើបអង្កេត​ឲ្យ​បាន​ ត្រឹម​ត្រូវ​លើ​ភាព​​​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​នេះ​ដែរ​។…

http://www.cambodiadailykhmer.com/news/4849/