រយៈពេលដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ចប់ហើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងកាលពីម្សិលមិញមុនពេលបញ្ចប់ការដាក់ពាក្យបណ្តឹងជាផ្លូវការនៅយប់នេះថា មានពាក្យបណ្តឹងសរុបចំនួន១២៥បណ្តឹងដែលបានប្តឹងមកគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលភាគច្រើននៃពាក្យបណ្តឹងទាំងនោះ ទាក់ទងនឹងដំណើរការនៅថ្ងៃបោះឆ្នោត។ គ.ជ.ប. បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ៩០ភាគរយនៃពាក្យបណ្តឹង គឺប្តឹងដោយគណបក្សសង្គ្រោះជាតិ១៥ភាគរយប្តឹងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ហើយបណ្តឹងដែលនៅសេសសល់គឺប្តឹងដោយអ្នកបោះឆ្នោត អ្នកឃ្លាំមើលការបោះឆ្នោត មន្ត្រីមូលដ្ឋាន និងគណបក្សនយោបាយតូចៗ។ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា “ នៅក្នុងពាក្យបណ្តឹងទាំងអស់នោះ ការចោទប្រកាន់ភាគច្រើនពាក់ព័ន្ធនឹងដំណើរការនៅថ្ងៃបោះឆ្នោត ដូចជា សកម្មជនគណបក្សនយោបាយ និងអាជ្ញាធរមូលដ្ឋានពាក់អាវដែលមានរូបសញ្ញាគណបក្សនយោបាយ និងការធ្វើយុទ្ធនាការឲ្យគណបក្សនយោបាយដោយចំហ។…