រយៈពេល​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ហើយ

គណៈកម្មាធិការ​ជាតិរៀប​ចំ​ការបោះ​ឆ្នោត​ ​​​(គ.ជ.ប.​) បាន​លើក​ឡើង​កាល​ពី​ម្សិល​​មិញ​មុន​ពេល​បញ្ចប់ការ​ដាក់​ពាក្យ​បណ្តឹង​​ជា​ផ្លូវ​ការ​​​​នៅ​យប់​នេះ​ថា មាន​ពាក្យ​​បណ្តឹង​សរុប​ចំនួន​​​​១២៥​​​​​បណ្តឹង​ដែលបាន​ប្តឹង​មក​​គណៈ​​​កម្មា​​​ធិការ​​​​​ឃុំ​សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេលមួយ​សប្តាហ៍​បន្ទាប់​ពី​ការបោះ​​ឆ្នោត​​ជាតិ​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ដែល​ភាគ​ច្រើន​នៃ​ពាក្យ​បណ្តឹង​ទាំង​​​​នោះ​ ទាក់​​​​ទង​នឹង​ដំណើរការ​នៅ​ថ្ងៃ​បោះ​ឆ្នោត​។ គ.ជ.ប. បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ថា ៩០​ភាគ​រយ​នៃ​ពាក្យ​បណ្តឹង​ គឺ​​​​ប្តឹង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​១៥​ភាគ​រយ​​​​ប្តឹង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច ហើយ​បណ្តឹង​ដែល​នៅ​សេស​សល់​គឺ​ប្តឹង​ដោយ​អ្នក​បោះ​ឆ្នោត​ អ្នក​ឃ្លាំ​មើល​​​​ការ​បោះ​ឆ្នោត​ មន្ត្រី​មូល​ដ្ឋាន​ និង​គណ​បក្ស​នយោ​បាយ​តូច​ៗ។ លោក ទេព នីថា អគ្គ​លេខា​ធិការ​​នៃ​គណៈ​​​​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​ពាក្យ​បណ្តឹង​ទាំង​អស់​នោះ ការ​ចោទ​ប្រកាន់ភាគ​ច្រើន​ពាក់​​​​​​​ព័ន្ធ​នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដូច​​​ជា ​​​សកម្ម​ជន​គណ​បក្ស​នយោ​បាយ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់​អាវ​ដែលមាន​​រូប​សញ្ញា​គណ​បក្ស​នយោ​បាយ និង​ការ​​ធ្វើ​យុទ្ធនាការ​ឲ្យ​គណ​​​​​​​បក្ស​​នយោបាយ​ដោយ​​ចំហ។…

http://www.cambodiadailykhmer.com/latest/3932/