រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​សភាព​​​ស្ងប់ស្ងាត់​​​ពេល​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ

ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​ ​​យ៉ាង​​​ច្រើន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​ហាង​​​និង​​​ផ្សារ​​​នានា​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ ​នៅ​​​បិទ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ភាព​​​ស្ងប់​​​ស្ងាត់​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​ រដ្ឋ​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​​​ចលាចល​​​នៅ​​​ក្នុង​​​រាជ​​​ ធានី​​​​​​ភ្នំពេញ​​​​​​នោះ​​​ទេ។ នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​ ​​ អ្នក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មួយ​​​ចំនួន​​​បាន​​​ តម្រង់​​​ជួរ​​​គ្នា​​​​​​ចាំ​​​ដក​​​លុយ​​​ចេញ​​​​​​ពី​​​ម៉ាស៊ីន​​​ អេធីអឹម​​​ (ATMS) រីឯ​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​នាំ​​​គ្នា​​​ទៅ​​​ស្ថានីយប្រេង​​​ ឥន្ធនៈ​​​ដើម្បី​​​​​​ចាក់​​​សាំង​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​អំពើ​​​ហិង្សា​​​​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ ​​​មាន​​​កំហឹង​​​​​​មួយ​​​ក្រុម​​​ និង​​​មន្ត្រី​​​នគរបាល​​​នៅភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​។ លោក​​​ កើត​​​ ឆែ នាយ​​​ខុទ្ទកាល័យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​​​ការ​​​បិទហាង​​​ និង​​​ផ្សារ​​​នេះ​​​ដែរ​​​​​​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ភ័យ​​ ​ខ្លាច​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​វិល​​​ ត្រឡប់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួនវិញ​​​ទេ​​​”​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​សភា​​​ព​​​ស្ងប់​​​ស្ងាត់​​​​​​ដោយ​​​សារ​​​ តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ តាម​​​បណ្ដាខេត្ត​​​​​​។…

http://www.cambodiadailykhmer.com/latest/3517/