រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ពេលអ្នកបោះឆ្នោតធ្វើដំណើរត្រឡប់ពីខេត្តមកវិញ
ពេលលទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបាត់បង់សន្លឹកឆ្នោត យ៉ាងច្រើនកាលពីម្សិលមិញ ហាងនិងផ្សារនានានៅទូទាំងរាជធានីភ្នំពេញ នៅបិទនៅឡើយ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ភាពស្ងប់ស្ងាត់នេះមិនមែនដោយសារតែប្រជាពល រដ្ឋមានការភ័យខ្លាចអំពីចលាចលនៅក្នុងរាជ ធានីភ្នំពេញនោះទេ។ នៅពេលការបោះឆ្នោតបានបិទកាលពីថ្ងៃអាទិត្យ អ្នករស់នៅក្នុងរាជធានីភ្នំពេញមួយចំនួនបាន តម្រង់ជួរគ្នាចាំដកលុយចេញពីម៉ាស៊ីន អេធីអឹម (ATMS) រីឯអ្នកបើកបរវិញបាននាំគ្នាទៅស្ថានីយប្រេង ឥន្ធនៈដើម្បីចាក់សាំងរថយន្តរបស់ខ្លួន ខណៈអំពើហិង្សាបានផ្ទុះឡើងរវាងប្រជាពលរដ្ឋ មានកំហឹងមួយក្រុម និងមន្ត្រីនគរបាលនៅភាគខាងត្បូងរាជធានី។ លោក កើត ឆែ នាយខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានលើកឡើងថា “ ខ្ញុំក៏ទទួលបានព័ត៌មានអំពីការបិទហាង និងផ្សារនេះដែរ។ ប៉ុន្តែវាមិនមែនដោយសារតែប្រជាពលរដ្ឋភ័យ ខ្លាចនោះទេ។ ខ្ញុំគិតថា ប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅមិនទាន់វិល ត្រឡប់ពីស្រុកកំណើតរបស់ខ្លួនវិញទេ”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ដោយសារ តែប្រជាពលរដ្ឋជាច្រើនបានទៅបោះឆ្នោតនៅ តាមបណ្ដាខេត្ត។…