លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន​នៅ​ខេត្ត​ព្រៃវែង​ប្រឈម​នឹង​បណ្តឹង​ច្រើន

ខេត្តព្រៃវែង — គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ព្រៃវែង​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ នេះ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​ បាន​បាត់បង់​អាសនៈ​ពី​ចំនួន​៧​មក​ត្រឹម​៥​វិញ។​ លោក​ហួត​ ផា​ន​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង ​បាន​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ លោក​និយាយ​ថា៖​ «ឃើញ​លទ្ធផល​នៃ​ការ​បែងចែក​អាសនៈ​នេះ​រួច​ហើយ​គឺ​គណ​បក្ស​ប្រជាជន​បាន​ប្រាំ ​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាំមួយ​អាសនៈ»។​ ប៉ុន្តែ​លោក​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ខេត្ត​បញ្ជាក់​ថា​ ​នេះ​គ្រាន់តែ​ជា​លទ្ធ​ផល​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​ មិន​ទាន់​ផ្លូវការ​ទេ។​ លោក​បន្តថា៖​ «​លទ្ធផល​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ទេ​ ពី​ព្រោះ​យើង​កំពុង​ប្រមូល​ឯកសារ​ផ្សេងៗ​បន្ថែម​ទៀត​ដើម្បីផ្ទៀងផ្ទាត់​ លទ្ធផល​ឡើង​វិញ​ ហើយ​យើង​នឹង​បញ្ជូន​ទៅ​គ.ជ.ប.។ ការ​ប្រកាស​លទ្ធផល​គឺ​ គ.ជ.ប.​ អ្នក​ប្រកាស»។​…

http://khmer.voanews.com/content/election-redsult-in-prey-veng-opposed/1712330.html