លទ្ធផល​​​ផ្លូវ​​​ការ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​បោះឆ្នោត​​​នឹង​​​ត្រូវ​​​ចេញ​​​ផ្សាយ​​​នៅ​​​ពីរ​​​សប្ដាហ៍​​​ក្រោយ​​​​​​

លោក​​​ ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​​​​ហៅ ​​​កាត់​​​ថា គ.ជ.ប.  បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លទ្ធផល​​​ចុង​​​ក្រោយ​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​កាលពី​​​ ថ្ងៃ​​​អាទិត្យ​​​ នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ពាក់​​​កណ្ដាល​​​​​​ខែ​​​សីហា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្ងៃ​​​ដែល​​​​​​អាច​​​នឹង​​​ចេញ​​​លទ្ធផល​​​ចុង​​​ក្រោយបំផុត​​​​​​ ប្រហែល​​​ជា​​​នៅ​​​ដើម​​​ខែ​​​កញ្ញា​​​។ លោក​​​បាន​​​បន្ថែម​​​ថា ល្បឿន​​​នៃ​​​ការ​​​ប្រកាស​​​​​​លទ្ធ​​​ផល​​​គឺ​​​អាស្រ័យ​​​លើ​​​ថា​​​ តើ​​​គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​នឹង​​​​​​ទទួល​​​​​​បាន​​​ ពាក្យ​​​បណ្ដឹង​​​ច្រើន​​​ប៉ុណ្ណា​​​​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ភាព​​​មិន​ ​​ប្រក្រតី​​​។…

http://www.cambodiadailykhmer.com/news/3510/