លោក សម រង្ស៊ី ជិះទូកនិងម៉ូតូខណៈពេលស្ពានត្រូវបានបិទ
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានចោទ ប្រកាន់សកម្មជនគណបក្សប្រជាជន នៅខេត្តកណ្តាលថា បានរុះរើ ស្ពានឈើមួយកន្លែងកាលពីថ្ងៃសៅរ៍ ដើម្បីព្យាយាមកុំឲ្យលោក អាចឆ្លងទៅចូលរួមប្រជុំមហាជនចំនួនពីរកន្លែង ដែល ត្រូវបានគ្រោងធ្វើនៅក្នុងតំបន់នេះ។ គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កំពុងជំទាស់នឹង លទ្ធផលបឋមនៃការ បោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលគណបក្សប្រជាជនឈ្នះបាន៦៨អាសនៈទល់នឹងគណបក្សប្រឆាំ ងដែលទទួលបាន៥៥អាសនៈ ហើយលោកកំពុងធ្វើដំណើរទៅកាន់ ខេត្តមួយចំនួន ដែលគណបក្ស ប្រឆាំងមួយនេះឈ្នះការបោះឆ្នោត ដើម្បីត្រៀមរៀបចំ សម្រាប់ការតវ៉ា។ លោក អ៊ូ ចាន់រិទ្ធ បេក្ខជនគណបក្សសង្គ្រោះជាតិ ដែលកំពុង ធ្វើដំណើរជាមួយលោក សម រង្ស៊ី បានឲ្យដឹងថា ប៉ុន្តែកាលពី ព្រឹកថ្ងៃសៅរ៍ ក្បួនរថយន្តរបស់លោកបានទៅដល់ស្ពានស្រុ កស្អាង នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ហើយបានឃើញថា បន្ទះ ក្តារស្ពានមួយចំនួនត្រូវបានគេរុះរើចេញ ដោយធ្វើឲ្យរថយន្ត មិនអាចឆ្លងរួច។ លោកបានឲ្យដឹងថា ដោយសារតែមានការរារាំងបែបនេះ ទើបសមាជិកគណបក្សប្រហែល៣០នាក់ឆ្លងព្រែកនោះតាមទូក។ លោក ចាន់រិទ្ធ បានឲ្យដឹងថា “យើងបានទុករថយន្តនៅត្រើយម្ខាង ហើយប្រើប្រាស់ទូកធំដើម្បីឆ្លង”។ លោកបានបន្ថែមទៀតថា បន្ទាប់មក យើងជិះម៉ូតូរបស់អ្នកគាំទ្របក្ស ដែលកំពុងរង់ ចាំយើងនៅត្រើយម្ខាង ដើម្បីទៅដល់គោលដៅ និងកន្លែងប្រជុំមហា ជន។ លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់គណបក្សកាន់អំណាចជា យូរមកហើយថា ព្យាយាមប្រើប្រាស់គ្រប់ល្បិចកល ដើម្បី រារាំងមហិច្ឆតានយោបាយរបស់លោក ដែលមានចាប់ពីការឲ្យតុ លាការដាក់បទចោទប្រ កាន់មិនសមហេតុផល រហូតដល់ការរៀបចំការវាយ ប្រហារដោយគ្រាប់បែកដ៏ផ្តាច់ផ្តិលជីវិតមួយលើការតវ៉ា ដែលលោក បានដឹកនាំកាលពីឆ្នាំ១៩៩៧ ហើយលោកបានស្តីបន្ទោសសកម្មជន គណបក្សប្រជាជនថា បានរារាំងចំពោះការឆ្លងស្ពាននេះ។លោក បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សកាន់អំណាចរារាំង រូបខ្ញុំ ខណៈដែលខ្ញុំព្យាយាមទៅជួបអ្នកគាំទ្ររបស់ ខ្ញុំនៅខេត្តកណ្តាល ពីព្រោះពួកគេបានដកក្តារ [ស្ពាននោះ] ដូច្នេះយើងមិនអាចឆ្លងបានទេ”។…