លោក សម រង្ស៊ី ​ជិះ​ទូកនិងម៉ូតូ​​ខណៈពេលស្ពានត្រូវបានបិទ

កាល​​ពីម្សិល​មិញ លោក សម រង្ស៊ី មេដឹក​នាំ​​​បក្ស​ប្រ​ឆាំ​ង​​​បា​ន​ចោទ​ ​ប្រកាន់​​សកម្មជ​ន​គណបក្ស​​ប្រជា​ជន នៅ​ខេត្ត​កណ្តាល​​ថា ​បា​ន​រុះ​រើ​​ ស្ពាន​​ឈើ​មួ​យ​កន្លែ​ង​​កា​ល​​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ព្យា​យា​ម​កុំ​ឲ្យលោ​ក ​​​អា​​ចឆ្លងទៅ​​ចូ​ល​​រួ​ម​​ប្រជុំ​ម​ហា​​ជន​​ចំ​​នួន​​ពីរកន្លែង ដែល​ ត្រូវ​បាន​គ្រោង​ធ្វើ​​​នៅ​ក្នុ​ង​តំ​បន់​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិរបស់លោក សម រង្ស៊ី ​​​កំ​ពុ​ង​​​ជំ​​ទាស់​នឹ​ង​ លទ្ធផល​បឋម​​នៃ​​កា​រ បោះ​ឆ្នោត​​​ជាតិ​កា​ល​​ពី​​ថ្ងៃ​​ទី​២៨ ខែកក្ក​ដា​ ​ ដែល​គ​ណ​បក្ស​​ប្រ​ជា​ជន​ឈ្នះ​បាន​​៦៨​អា​សនៈ​ទល់​នឹ​ង​​គ​ណ​​បក្ស​​ប្រ​ឆាំ ​ង​ដែល​​ទទួល​បា​ន​៥៥​​អា​សនៈ ហើយលោកកំ​ពុង​​​ធ្វើ​​ដំ​ណើរ​​​ទៅ​​កា​ន់​ ខេត្ត​មួ​យ​​ចំ​នួន​ ដែល​គណបក្ស​​ ប្រឆាំងមួយ​នេះ​​ឈ្នះ​កា​រ​​បោះ​ឆ្នោត​  ដើម្បី​ត្រៀម​រៀប​ចំ ​សម្រាប់កា​រ​​តវ៉ា​។ លោក អ៊ូ ចាន់​រិទ្ធ បេក្ខ​​ជ​ន​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ ដែ​ល​កំ​ពុ​ង​ ធ្វើ​​ដំ​ណើរ​​​ជាមួ​យ​​​លោក សម រង្ស៊ី បា​ន​ឲ្យ​ដឹង​ថា ប៉ុន្តែ​​កា​ល​ពី​ ព្រឹក​​ថ្ងៃ​​សៅរ៍ ក្បួ​ន​​រថ​យន្ត​​​​របស់​លោក​បា​ន​​ទៅ​​ដល់​​ស្ពាន​ស្រុ​ ក​ស្អាង​ នៅ​ម៉ោង​ប្រ​ហែល​៨និ​ង​​៣០​នាទីព្រឹក ​ហើយបា​ន​​​ឃើញ​​ថា បន្ទះ​​ ក្តារ​​ស្ពានមួយចំនួន​ត្រូ​វ​​បាន​​គេ​រុះ​​រើ​ចេញ​ ដោ​យ​ធ្វើ​ឲ្យរថយន្ត​ មិន​អាច​ឆ្លង​រួច។ លោក​​បាន​ឲ្យដឹង​​ថា​ ដោ​យ​​សារ​​តែ​មា​ន​កា​រ​​រា​រាំ​ង​បែ​ប​​នេះ ​​ ទើប​សមា​​ជិ​កគ​ណ​​​​​បក្សប្រ​ហែល​​៣០​នាក់​ឆ្លងព្រែក​​​​នោះតា​ម​ទូក​។ លោក ចាន់​រិទ្ធ ​​បា​ន​ឲ្យ​ដឹងថា​ “យើង​បា​ន​​ទុក​រថ​យន្ត​នៅ​ត្រើយ​​ម្ខាង​  ហើយ​ប្រើ​ប្រាស់​ទូ​ក​​ធំដើម្បីឆ្លង​​”។ លោក​​បា​ន​​បន្ថែម​​ទៀត​​ថា​  បន្ទាប់​មក យើង​​ជិះ​​ម៉ូតូ​​របស់​​អ្នក​​គាំ​​ទ្រ​​បក្ស ដែ​ល​កំពុង​រង់​ ចាំ​​យើង​នៅ​ត្រើយ​ម្ខាង ដើម្បីទៅ​​​ដល់​​គោល​ដៅ​ និង​កន្លែ​ង​​ប្រជុំ​មហា​ ​​ជន។ លោក សម រង្ស៊ី ​ធ្លាប់​​បា​ន​ចោទ​​ប្រ​កាន់​​គណ​បក្ស​កាន់​​អំ​ណា​ច​​ជា​ ​​យូរ​មក​​ហើយ​​ថា​ ​​ព្យា​​​យា​ម​ប្រើ​ប្រាស់​គ្រប់​ល្បិច​កល​ ដើម្បី​​ រារាំង​​មហិច្ឆតា​​នយោ​បា​យ​​​របស់​លោក​ ដែល​​មា​ន​​ចា​ប់​ពី​កា​រ​​ឲ្យ​តុ​ លា​ការដាក់បទចោទប្រ កាន់មិនសមហេតុផល រហូ​ត​​ដល់​កា​រ​​រៀប​​ចំ​​កា​រ​​​វាយ​ ​ប្រហារ​​ដោ​យ​គ្រាប់​បែ​កដ៏​ផ្តាច់ផ្តិល​​ជីវិត​មួ​យលើ​កា​រតវ៉ា​ ដែល​លោក​ បា​ន​​ដឹក​នាំ​​​កាល​​​ពី​ឆ្នាំ​១៩៩៧ ហើយ​លោក​បា​ន​ស្តី​បន្ទោស​​សកម្ម​​ជន​ ​គ​ណ​បក្ស​ប្រជា​​ជន​ថា ​​បា​ន​រា​រាំ​ង​ចំ​ពោះ​កា​រ​​ឆ្លង​ស្ពាន​នេះ​។​លោក ​បា​នមាន​​ប្រ​សាស​ន៍​ថា “ ខ្ញុំ​​គិត​ថា គ​ណ​បក្ស​កាន់​​អំ​ណា​​ចរារាំ​​ង​ រូ​ប​ខ្ញុំ​ ខណៈ​ដែល​​ខ្ញុំ​​ព្យា​យា​ម​​ទៅ​ជួ​ប​អ្នក​គាំ​​ទ្រ​​​របស់​ ខ្ញុំ​នៅ​ខេត្ត​កណ្តាល ​ពី​ព្រោះ​​ពួ​ក​គេ​​បាន​​ដក​ក្តារ​ [ស្ពាន​នោះ​]  ដូច្នេះ​​យើង​​មិន​អាច​ឆ្លង​បា​ន​​ទេ​”។​…

http://www.cambodiadailykhmer.com/news/3841/