លោក សម រង្ស៊ី ថាព្រះមហាក្សត្រមិនទាន់កំណត់ថ្ងៃប្រជុំសភាទេ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិល មិញ ថា លោកមិនជឿថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រកាសជាផ្លូវការ ពីកាលបរិច្ឆេទដែលព្រះអង្គនឹងបើកសម័យប្រជុំសភានៅចុងខែនេះទេ ថ្វីបើព្រះមហាក្សត្របានឡាយព្រះហត្តលេខាលើព្រះសារលិខិតមួយ ប្រកាសថា ព្រះអង្គនឹងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ក្តី។ លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ ពីធ្វើដំណើរ ទៅផ្សារអូរប្ញស្សី ដើម្បីជួបអាជីវករ និងអ្នកគាំទ្រថា លិខិតដែលចេញ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នោះគឺគ្រាន់តែជាលិខិត ឆ្លើយឆ្លងរវាងព្រះមហាក្សត្រ និងលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. តែ ប៉ុណ្ណោះ មិនមែនជាការកោះប្រជុំសភាលើកដំបូងទេ។ លោកបាន មានប្រសាសន៍ថា “ខ្ញុំមិនជឿថា វាជាសារលិខិតរបស់ ព្រះមហាក្សត្រកោះហៅសមាជិកសភានោះទេ” ដោយលោកពន្យល់ថា ប្រសិនបើព្រះ មហាក្សត្រ សីហមុនី ចង់កោះប្រជុំសភាលើកដំបូងនេះ ព្រះអង្គមិនធ្វើ តាមរយៈ គ.ជ.ប. ដូច្នេះទេ។ លោកបានមានប្រសាសន៍ថា “ព្រះមហាក្សត្រមិនទាន់បានកោះប្រជុំសភាទេ។ ប្រសិនបើព្រះអង្គត្រូវកោះប្រជុំសភានោះ ព្រះអង្គនឹងឡាយ ព្រះសារលិខិតជូនសមាជិកសភា ទៅហើយ ព្រះអង្គនឹងមិនឡាយព្រះសារលិខិត តាមរយៈចោរដូច អ៊ឹម សួស្តី ទេ”។ ទោះជាយ៉ាងណា លោក សម រង្ស៊ី បាន មានប្រសាសន៍ថា ប្រសិនបើព្រះមហា ក្សត្របានស្នើសុំដោយផ្ទាល់ឲ្យសមាជិកសភាគណបក្សប្រឆាំងទទួលយក អាសនៈរបស់ខ្លួននោះគណបក្សសង្គ្រោះជាតិនឹងពិចារណាពីសំណើនេះ គឺអា ចមានការផ្លាស់ប្តូរពីការសន្យារបស់ខ្លួនជាយូរមកហើយ ដើម្បីធ្វើ ពហិការសម័យប្រជុំសភា ប្រសិនបើមិនមានការស៊ើបអង្កេតឲ្យបានត្រឹម ត្រូវលើការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ។…
Alex Willemyns and Khuon Narim
http://www.cambodiadailykhmer.com/news/5296/