លោក​ជា ស៊ីម​ឆ្លើយ​តប​លោក​សម រង្ស៊ី

ភ្នំពេញៈ លោក​ជា ស៊ីម ប្រធាន​គណបក្ស​កាន់​អំណាច​បាន​ទទូច​កាល​ពី​ម្សិលមិញ​ថា ​គណបក្ស​ប្រជាជន​នៅ​តែ​មាន​ឆន្ទៈ​បន្ត​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​ប្រឆាំង គឺ​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភាក្សា បន្ត​ទៀត​អំពី​ការ​​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ ទៅ​លើ​លទ្ធផល​បោះឆ្នោត ដែល​មាន​ភាព​មិន​ប្រក្រតី។ ប៉ុន្តែ ទន្ទឹម​នឹង​លោក សម រង្ស៊ី បាន​ស្នើ​​លោកជា ស៊ីម ចាត់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជនដើម្បី​ធ្វើ​ការ​ពិភាក្សា​មាន​សញ្ញា​ តិច​តួច​បង្ហាញ​អំពី​ចំណាត់​ការ​ច្បា​ស់​លាស់​​របស់​លោក​ ជា​ ស៊ីម​។ លិខិត​ពី​លោក ជា ស៊ីម បាន​សរសេរ​ថា៖«​គណបក្ស​ប្រជាជន នៅ​តែ​មាន​សុច្ឆន្ទៈ​ដ៏​ពិត​ប្រាកដ ដើម្បី​បន្ត​ការ​ចរចា​ដោះ​ស្រាយ​បញ្ហា​នានា ដែល​នៅ​សេស​សល់ ដោយ​ឈរ​លើ​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត និង​ស្មារតី​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ដែល​ជា​ផ្លូវ​ដ៏​ល្អ​បំផុត ដើម្បី​ធានា​បាន​នូវ​ភាព​សុខ​សាន្ត​របស់​ប្រជាជន​យើង»​។ ការ​ចរចា រវាង​គណបក្ស​ទាំង​ពីរ​បាន​បរាជ័យ​ពីរ​ដង​លើ​តួនា​ទី​របស់​អង្គការ​សហ​ ប្រជាជាតិ គ. ជ.ប និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ ។ គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​ថា ​ការ​ស៊ើប​អង្កេត​ហ្មត់ចត់ ទាម​ទារ​ឲ្យ​មាន​វត្ត​មាន​របស់​អង្គ​ការ​សហ​ប្រជាជាតិ ចំណែក​ឯ​គណបក្ស​ប្រជាជន បាន​ទទូច​ថា ការ​ចូល​រួម​របស់​អង្គការ​សហប្រជា​ជាតិ​គឺ​ខុស​ច្បាប់។…

http://www.postkhmer.com/index.php/national/1-national-news/103221-2013-08-30-04-08-17