លោក​​​ កឹម​​​ សុខា​​​៖​​​ គណបក្ស​​​ប្រឆាំង​​​នឹង​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​អ្វី​​​ផ្សេង​​​ក្រៅពី​​​ជ័យ​​​ជម្នះ​​​ទេ​​​​​​

ក្រុ​ង​​កំ​​ពង់​ចាម​-​ លោក កឹម ​​សុ​ខា ​​អ​នុប្រធា​ន​​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​ បា​ន​មា​ន​ប្រ​​សា​សន៍​​​ថា ​​គណ​បក្ស​​ប្រ​ឆាំ​ង​​នឹ​ង​​​​​មិន​​​ទទួលស្គាល់​​​​​​លទ្ធ​​​ផល​​​អ្វី​​​ផ្សេង​​​ក្រៅពី​​​ជ័យ​​​ជម្នះ​​​ទេ​​​ ​បន្ទាប់​​ពី​​​លោក​​​​បាន​​​​បោះ​ឆ្នោត​ក្នុ​ង​កា​រ​​បោះ​​ឆ្នោ​ត​​ជ្រើស​តាំ​ង​​​​​​តំ​ណា​ង​រាស្ត្រ​​​​នៅ​ក្នុ​ង​​ខេត្ត​​នេះ​កាល​​ពី​​ម្សិល​មិញ ​ដោ​យ​​​លោក​​​បាន​​​លើកឡើងពី​​​បញ្ហា​​​​ពាក់​​​ព័ន្ធ​​​​​នឹង​ទឹក​ថ្នាំ​​លប់​មិន​ជ្រះ​​​​ និង​បញ្ជី​​​​​ឈ្មោះ​​​​​​បោះ​ឆ្នោ​ត​ផ្លូវ​កា​រ​។ ​បន្ទាប់​​​ពី​​​​បាន​​​បោះឆ្នោត​​​​​​នៅក្នុង​​​សាលា​​បឋម​​​សិក្សា​ទក្សិណ និ​ងបាន​​​​លើក​​​ចង្អុល​ដៃ​ប្រឡាក់​​​​​ទឹ​ក​​ថ្នាំ​​​ពណ៌​ស្វាយ​​​​​នៅ​ចំ​ពោះ​​មុខ​​អ្នក​យ​ក​ព័ត៌មា​ន​មួយ​ក្រុម​​ដែល​​កំ​ពុ​ង​​​រង់ចាំ​​​យ៉ាង​​​អន្ទះសា​​​រួច​​​​ លោក កឹម សុខា ​​បា​ន​​​លើកឡើង​​​ថា​ ទឹក​ក្រូច​ឆ្មា​​​រធម្ម​តា​ក៏​​​អាច​ប្រើ​​ដើម្បី​លុប​​​​ទឹក​ថ្នាំ​​​​នេះ​​​ជ្រះ​​​ដែរ។ លោក​បា​នមាន​​ប្រ​សាស​ន៍​ថា  “​​​ យើង​​​បាន​​​​​​​​រ​ក​ឃើញ​​ថា ​​ពួក​គេ​ប្រើ​​ទឹក​​ថ្នាំ​មិន​ល្អ​​ទេ​​​​​​លើក​​​នេះ​។ ខ្ញុំ​​គិត​ថា ​កា​រ​​បោះ​ឆ្នោត​​​លើក​​​នេះ​​​​​​គឺ​​​យ៉ាប់​​​ជាង​​​មុន​​​ទៅទៀត​​​ ​​​ព្រោះ​​​ពួ​ក​គេ​ប្រើ​​​ទឹក​ថ្នាំ​​​​​​​ដែល​​​មាន​​​គុ​ណ​​ភាព​អន់​។ ប្រ​សិ​ន​​បើ​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ចាញ់​​កា​រ​​បោះ​ឆ្នោ​ត​នេះ យើង​នឹង​មិន​ទទួល​ស្គាល់​​លទ្ធ​ផលឡើយ​​​ ​ហើយ​​​​​យើង​នឹ​ង​​ស្នើ​​​​​ឲ្យ​​​សហ​​​គ​មន៍​អន្តរជាតិ​​ជួ​យ​ធ្វើ​​អន្តរា​គមន៍​”​​​ និ​ងកុំ​​​​​​ឲ្យ​​​ទទួល​ស្គាល់​​លទ្ធ​ផល​​​នៃ​​​កា​រ​បោះឆ្នោត​​​នេះ​​​ដែរ។ កា​ល​​ពី​ថ្ងៃសៅ​រ៍​ ​​​  គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​​​​បោះឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​ ហៅកាត់​​​ថា​​​ ខុមហ្វ្រែល​​​ បាន​​​ប្រកាស​​​ថា​​​ លទ្ធផល​​​នៃ​​​ការ​​​​​​ពិសោធន៍​​​របស់​​​ខ្លួន​​​បង្ហាញ​​​ថា​​​ ទឹក​​​ថ្នាំ​​​នេះ​​​អាច​​​លុប​​​ជ្រះ​​​ទាំងស្រុង​​​ដោយ​​​ប្រើ​​​សម្ភារ​​​ប្រើ​​​ប្រាស់​​​​ក្នុង​​​ផ្ទះ​​​ធម្មតា​​​ ប៉ុន្តែ​​​ មិន​​​​​​បញ្ជាក់​​​ថា ​​​តើ​​​សម្ភារ​​​ប្រើប្រាស់​​​ធម្មតា​​​នេះ​​​មាន​​​អ្វី​​​ខ្លះ​​​​​​នោះ​​​ទេ​​​​​​។ ជាមួយ​​​នឹង​​​ចំនួន​​​អាសនៈ​​​សភា​​​ដល់ទៅ​​​១៨​​​ក្នុង​​​ចំណោម​​​១២៣​​​អាសនៈ ដែល​​​ជា​​​ចំនួន​​​ច្រើន​​​បំផុត​​​បើ​​​ធៀប​​​នឹង​​​រាជធានី​​​និង​​​ខេត្ត​​​ដទៃ​​​ទៀត​​​  ខេត្ត​​​កំពង់​​​ចាម​​​គឺ​​​ជា​​​មណ្ឌល​​​សំខាន់​​​បំផុត​​​ក្នុង​​​ការ​​​បោះឆ្នោត​​​នេះ​​​។​​​​​​​​​​​​​​​ គ​ណ​បក្ស​ប្រជាជន​កម្ពុជា​​​ក៏​​​បាន​​​ចាក់​​​​​​ឫស​​​យ៉ាង​​​ជ្រៅនៅ​​ទី​នេះ​​​​ផងដែរ​​​។ លោកនា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មា​ន​កំ​ណើត​នៅ​​ក្នុ​ង​ខេត្ត​​នេះ​។​​បងប្រុស​បង្កើត​​របស់​លោក គឺ​លោក ហ៊ុន ណេង​​​​ ​ដែល​​​ជា​​​បេក្ខជ​ន​​តំណាង​​​រាស្ត្រ​​​របស់​​គ​ណ​បក្ស​ប្រ​​ជា​​​ជ​ន​កម្ពុជា​​ប្រចាំ​​​​​​មណ្ឌល​​​​នេះ គឺ​​​​​​ជា​​​អតី​ត​​​អភិ​បាល​​ខេត្ត​​​​នេះ​​​។ លោក ហេង​ សំ​​រិ​ន ​ប្រធា​ន​រដ្ឋ​សភា និង​​រដ្ឋ​មន្ត្រី​​​កំ​ពូ​ល​​ៗ​​​​​​​មួ​យ​ចំ​នួន​​ទៀត​ ​ដែល​​សុទ្ធតែ​​​ជា​បេក្ខជន​​​របស់​​​​​​គ​ណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​ ក៏​​​ទុក​​​ខេត្ត​​​នេះ​​​ជា​​​មូលដ្ឋាន​​​របស់​​​ខ្លួន​​​ដែរ​​​។ ប៉ុន្តែ​​ គ​ណ​បក្ស​ប្រ​ឆាំង​​នៅ​តែ​​អាច​​​ទទួល​​​បា​ន​សម្លេង​ឆ្នោ​ត​​​យ៉ាងច្រើ​ន​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កន្លង​​​មក​។​ គណ​បក្ស​​ប្រ​ឆាំ​ង​​ទាំ​ង​​​ពីរ​​​ដែល​​​​​បាន​​​រួមគ្នា​​​​​​​​បង្កើត​​​ជា​​​គ​ណ​​បក្ស​​សង្គ្រោះ​​ជាតិ​​​​​​នេះ​​​ ទទួល​​​បា​ន​​​​អា​សនៈ​​​សរុប​​​ចំនួន​​​ប្រាំ​​​មួយ​​​​​​​​​អំ​ឡុ​ង​កា​រ​បោះ​ឆ្នោត​​ជ្រើស​​តាំង​​តំ​ណា​​ង​​​​រាស្ត្រ​ក្នុង​ឆ្នាំ​​២០០៨​​​ ​​​ដែល​​​ជា​​​ចំនួន​​​ច្រើន​​​បំផុត​​​ បន្ទាប់​​​ពី​​​មណ្ឌល​​​​រាជ​ធា​​នី​ភ្នំ​ពេញ​។ កា​ល​ពី​ព្រឹក​ម្សិល​មិញ លោក កឹម សុខា បាន​​​អះអាង​​​ថា​​​ គ​ណ​បក្ស​ប្រឆាំ​ង​​ដែលបាន​​​រួបរួម​​​​​គ្នា​​​​ជា​​​ធ្លុង​​​មួយ​​​​នេះ​ រំ​ពឹង​​​ថា​នឹង​​ទទួល​​បា​​ន​​​​សំ​ឡេង​ឆ្នោ​ត​ទ្វេដង ហើយ​​​នឹង​ទទួល​បាន​​មិន​​​ក្រោម​១២​​អា​សន​​ៈ​​​​​​​​ទេ​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​​​នេះ​។ ​​លោក​ កឹម​​​ សុខា​​​ បាន​​ច្រាន​​ចោល​​កា​រ​​ព្យា​ករ ​​របស់​លោក ហេង សំ​រិន ក្នុង​​​ថ្ងៃ​ដដែល​​​នោះ​​​ដែល​​​ថា គ​ណ​​បក្ស​​​ប្រជា​​ជន​កម្ពុជា​នឹងរក្សា​​​បា​ន នូវ​​​​​​អាសនៈ​​​​​​ទាំង​​​១១​​ដែល​​​ខ្លួន​​បាន​​​ឈ្នះ​​នៅ​ក្នុង ​ខេត្ត​នេះ​​កាលពី​​​​ឆ្នាំ​​២០០៨។ លោក​បា​នមាន​​ប្រ​សាស​ន៍​ថា “ ​ខ្ញុំ​​មិន​គិត​​​ថា ​​គ​ណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​នឹ​ង​​ទទួល​បា​ន​១១​​​​​អា​សនៈទេ​​​ លើកលែង​​​តែ​​​ពួ​ក​គេ​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ប៉ុណ្ណោះ​​​​​”។ ​លោក សំ​រិ​ន ​បា​ន​​ធ្វើ​ការ​​ព្យាករ​​​បន្ទាប់​​ពី​​​បា​ន​​​​បោះ​ឆ្នោត​នៅ​ចម្ងាយតែ​​​​​ពី​រ​បី​​ប្លុក​​​ប៉ុ​ណ្ណោះ​ពី​​​កន្លែង​​​លោក​​​ កឹម​​​ សុខា​​​ បោះឆ្នោត​​​ ហើយ​​​បាន​​​​​​​​និ​យាយ​ប្រាប់​​ក្រុ​ម​អ្នក​យក​ព័ត៌​មា​ន​​​ថា ​លទ្ធ​ផល​​នៃ​​​ការបោះ​​​​ឆ្នោត​​​​​សម្រាប់​​​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា​​​លើក​​​​​នេះ​​​​គឺ​​​​​​នឹង​​​​ “ ប្រ​សើរ​​ជា​​ង​​​លើក​មុ​នៗ​​​ទៅទៀត​​​​​​”។ ​​​កា​ល​​ពី​​ថ្ងៃ​​សៅរ៍ ​ គណៈកម្មា​​ធិ​កា​រ​​ជាតិ​រៀប​​​​ចំ​កា​រ​​បោះ​​ឆ្នោត​​បាន​​​រួ​ស​រាន់​​​​​​​​​​​​ធ្វើការ​​​បញ្ជាក់​​ថា ទឹក​​ជ្រលក់​​ដៃ​​​​​​ គឺ​​​លុប​​​មិន​​​ជ្រះ​​​ទេ​​​​។ លោក សុខ ឈិន ប្រធា​ន​​គ​ណៈ​​កម្មា​​ធិ​កា​រ​​ជាតិ​​​រៀប​​ចំ​កា​រ​​បោះ​ឆ្នោត​​​​​ប្រចាំ​​​ខេត្ត​កំ​​ពង់​ចាម​ ​បា​ន​លើក​​​ឡើង​​​​ថា ទឹក​​​ជ្រ​លក់ដៃ​​​​នេះ​​​ត្រូវបា​ន​​​ធ្វើ​​​តេស្ត​​​​សាក​ល្ប​ង​​​​​ជា​​​ច្រើន​​​​​លើក​​​ក្នុង​​​ខេត្ត​​​នេះ​​​​​​​​កាល​​ពី​ម្សិល​មិ​ញ​ហើយ​ថា ​ដប​ទឹក​​ថ្នាំ​ជ្រលក់​​ដៃ​​​នេះ​​​ ​​​គ្រាន់​​​​តែ​​​​ក្រឡុ​ក​​ឲ្យ​សប់​​​​​ទៅ​​​ គឺ​​​ជា​​​ការ​​​ស្រេច​​​ហើយ​​​។ …

Aun Pheap and Zsombor Peter
http://www.cambodiadailykhmer.com/latest/3415/