លោក សម រង្ស៊ី​ ប្រកាន់ជំហរ​ធ្វើមហាបាតុកម្ម​អហិង្សា​ដោយយក​តាមលំនំា​មហាត្មះគន្ឋី​ ប្រសិនបើ​គ្មានដំណោះស្រាយ

ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានបញ្ជាក់​នៅក្នុងសន្និសី​ទ​កាសែត​នាព្រឹកថ្ងៃទី២៩​ សីហា ​២០១៣នេះថា គណបក្សសង្គ្រោះជាតិ​​នៅតែប្រកាន់​គោល​ជំហរ​​​ធ្វើមហាបាតុកម្ម​អហិង្សាដដែល​ បើសិន​ជាគ្មានដំណោះស្រាយ​តាមការចង់បាន​របស់គណបក្ស​សង្គ្រោះជាតិ​ទេនោះ ។ លោក សម រង្ស៊ី​ បានបញ្ជាក់បន្ថែមថា​ មហាបាតុកម្មអហិង្សានេះ​ លោកនឹងយកលំនំា​តាមមហាត្មះគន្ឋី​ ដែលជាវីរបុរសទាមទារ​ឯករាជ្យ​ដោយអហិង្សា​ ​និងសន្តិភាព​​របស់​ប្រទេស​ឥណ្ឌា ។ មេបក្សប្រឆាំងរូបនេះ​បានអះអាងទៀតថា​ ចាប់ពីថ្ងៃទី២៩​សីហានេះទៅ​ អ្នកដែលនឹងចូលរួម​ធ្វើមហាបាតុកម្ម​នឹងត្រូវចូលហ្វឹក​ហាត់​ដោយមាន​​គ្រូជំនាញ ​ជនជាតិបារំាង​ធ្វើការបង្ហាត់​បង្រៀននោះ​ថែមទៀត ។ គួរបញ្ជាក់ថា ​កាលពីថ្ងៃទី២៨ ​សីហាម្សិលមិញ ​លោកសម រង្ស៊ី ​បានសរសេរលិខិត​មួយច្បាប់ផ្ញើជូន​សម្តេច ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយសុំឲ្យ​សម្តេច​ចាត់បញ្ជូនមន្រ្តី​ ដើម្បីចរចាជាថ្មីម្តងទៀត​ ។…

http://kohsantepheapdaily.com.kh/article/79209.html