វិភាគ៖ ការមិនមានឯកភាពនយោបាយនាំឲ្យកម្ពុជាប្រឈមទាំងបញ្ហាក្នុង និងក្រៅប្រទេស
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា មករហូតដល់ដើមខែតុលានេះ គឺជាង២ខែហើយតែមិនទាន់មានពន្លឺណា ដែលបង្ហាញពីច្រកចេញនៃការខ្វែងគំនិតរវាងថ្នាក់ដឹកនាំគណបក្ស ទាំងពីរ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឡើយ។ សម្រាប់ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមធ្លាប់លើកឡើងថា ការពន្យារពេលជាការប្រសើរព្រោះអាចឲ្យគណបក្សទាំងពីរ មានពេលគ្រប់គ្រាន់ដោះស្រាយបញ្ហានៅសេសសល់ឲ្យអស់ ដើម្បីកុំឲ្យបញ្ហារបៀបនេះ កើតមាននៅពេលបោះឆ្នោតក្រោយៗទៀត។ តែចំណុចចោទត្រង់ថា បច្ចុប្បន្នការចរចារបស់គណបក្សទាំងពីរហាក់ដូចជា ដល់ផ្លូវមួយទាល់ច្រក គឺមួយបង្កើតសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកមួយទៀតទន្ទេញតែពាក្យបាតុកម្មៗ។…
ពៅ មេត្ដា
http://vodhotnews.com/16502