សមាជិកក្រុមប្រឆាំងបីនាក់ជាប់ចោទពីបទបំពានច្បាប់បោះឆ្នោត
កាលពីម្សិលមិញ សាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់ បុរសបីនាក់ពីបទរំលោភបំពានច្បាប់បោះឆ្នោត និងចូលរួមក្នុងចលនាប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនខណៈកំពុងតែ ដឹកអាវយឺតដែលមានបោះពុម្ពអក្សរជំរុញឲ្យប្រជាជន កម្ពុជាធ្វើពហិការមិនចូលរួមនៅក្នុងការ បោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ អាវយឺតទាំងនោះត្រូវបានបញ្ជាទិញ និងចំណាយប្រាក់ទិញដោយចលនាអំណាចពលរដ្ឋខ្មែរ មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងបានចោទប្រកាន់ថា មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល និងដែលលោកហៅថា ជាក្រុមភេរវកម្ម។ អង្គការសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍បោះឆ្នោតបានសម្ដែងក្ដី បារម្ភចំពោះការចាប់ខ្លួននេះ ដោយលើកឡើងថា ជនជាប់ចោទនោះមិនបានធ្វើអ្វីខុសច្បាប់ទេ និងថារឿងអាវយឺតនោះគឺជាបញ្ហាពាក់ព័ន្ធនឹង សេរីភាពក្នុងការបញ្ចេញមតិ។…
Kuch Naren និង Zsombor Peter
http://www.cambodiadailykhmer.com/news/1919/