សមាជិក​ក្រុ​ម​ប្រឆាំង​បីនាក់​ជាប់​​​ចោទ​ពីបទ​បំពាន​ច្បាប់​បោះឆ្នោត​

កាលពីម្សិលមិញ ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​ចោទ​​​ប្រកាន់ ​​​បុរស​​​បី​​​​​​នាក់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ច្បាប់​​​បោះឆ្នោត និង​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​​​​​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ បន្ទាប់​​​ពីពួកគេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ខណៈ​​​​​​កំពុង​​​តែ​​​ ដឹក​​​អាវ​​​យឺត​​ដែល​​​មាន​​​បោះ​​​ពុម្ព​​​អក្សរ​​​ជំរុញ​​​ឲ្យ​​​ប្រជាជន ​​​កម្ពុជា​​​​​​​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​ការ ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ថ្ងៃ​​​ទី​​​២៨ ខែកក្កដា​​​ខាង​​​មុខ​​​នេះ។ អាវ​​​យឺត​​​ទាំង​​​នោះ​​​ត្រូវ​​​បានបញ្ជា​​​ទិញ​​​ និង​​​ចំណាយ​​​​​​ប្រាក់​​​​​​ទិញ​​​ដោយ​​​​​​ចលនា​​​អំណាចពល​រដ្ឋ​ខ្មែរ​​​ មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ឯ​​​សហ​​​​​​រដ្ឋអាមេរិក ដែល​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ហ៊ុន សែន ​​​តែង​​​បាន​​​ចោទ​​​ប្រកាន់​​​ថា​​​  មាន​​​គម្រោង​​​​​​​​​​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល​​​ និងដែលលោកហៅថា ជា​​​ក្រុម​​​ភេរវកម្ម​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​អ្នក​​​សង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​​​​បាន​​​សម្ដែង​​​ក្ដី​​​ បារម្ភ​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួននេះ​​​ ដោយ​​​លើក​​​ឡើង​​​ថា  ជន​​​ជាប់​​​ចោទ​​​នោះមិន​​​បាន​​​ធ្វើ​​​អ្វីខុស​​​ច្បាប់​​​ទេ​​​ និងថា​​​​​រឿង​​​អាវយឺត​​​នោះ​​​គឺ​​​ជា​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ សេរី​​​​​​ភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​។…

Kuch Naren និង Zsombor Peter
http://www.cambodiadailykhmer.com/news/1919/