សវនកម្ម​របស់​គ.ជ.ប. ​លើក​ឡើង​ថា ៩​ភាគរយ​នៃ​ឈ្មោះ​របស់​​អ្នក​បោះ​​​​​ឆ្នោត​បាន​បាត់​​​ពី​ប​ញ្ជី

កាល​ពី​ម្សិល​មិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅកាត់ថា  គ.ជ.ប. បាន​ចេញ​ផ្សាយ​លទ្ធផល​សវនកម្ម​ផ្ទៃ​ក្នុង​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​ របស់​ខ្លួន​ ហើយ​បាន​រក​ឃើញ​ថា ប្រជា​ពល​រដ្ឋ​៩​ភាគរយ​​ដែល​​​បាន​ចុះ​ឈ្មោះ ​ដើម្បី​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា រក​ឈ្មោះ​របស់​ខ្លួនមិន​ឃើញ​​នៅ​ក្នុង​បញ្ជីបោះ​ ឆ្នោត​​ឡើយ។ លទ្ធ​ផល​​សវនកម្ម​នេះ​ស្រដៀង​ទៅ​នឹង​ការ​ស្ទាបស្ទង់​មតិ​ដោយ​ឡែក​មួយ​ ចំនួន​ផ្សេង​ទៀតធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​ និង​យុត្តិធម៌​​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល​  និង​វិទ្យា​ស្ថាន​​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ ដោយបាន​​រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​​​១០​នាក់ មាន​ម្នាក់​អាច​​​ត្រូវ​បាន​ដក​ សិទ្ធិ​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ខែ​នេះ​។… គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ ​លទ្ធ​ផល​នៃ​​​សវន​​​កម្ម​ទាំង​នោះ ហើយ​មិន​ពេញ​ចិត្ត​ចំពោះ​វិធី​សាស្ត្រ​ដែល​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ  និង​អង្គការខុមហ្វ្រែល​ បានប្រើ​ប្រាស់​នោះ​ទេ​​​។ សម្រាប់​សវនកម្ម​របស់​ខ្លួន​ ក្រុមហ៊ុន​​ស្រាវ​​​​ជ្រាវ​ BMRS បាន​ប្រើ​ប្រាស់​​គំរូ​នៃ​ការ​ស្ទាប​ស្ទង់​មួយ​ធ្វើ​ឡើង​ទៅ​លើ​ប្រ​ជា​ពល​ រដ្ឋ​​ចំនួន​២.៤៧២​នាក់​ទូទាំង​២៤​ខេត្ត​-រាជ​​​ធានី​​​។​ក្រុមហ៊ុន​នេះ​​ បាន​រក​ឃើញ​ថា ៩១​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ បាន​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​រួច​ហើយ។​ក្នុង​ចំណោម​នោះ​មាន​​៩​ភាគ​រយ ឬស្មើ​នឹង​ចំនួន​ប្រជា​ពល​រដ្ឋ​​១៩៨​នាក់​ ​រក​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​មិន​ឃើញ​​​ទេ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ប្រើ​ប្រាស់អ្វី​ដែល​ខ្លួន​ហៅ​ថា “សមត្ថភាព​ខ្ពស់​​” ក្នុងការ​តាម​ដាន​ឈ្មោះ​ប្រជា​ពល​រដ្ឋ​​​១៣១​នាក់​​ក្នុង​ចំណោម​​អ្នក​ដែល​ ត្រូវ​សម្ភាស​​​​​​​ទាំង​នោះ​ ដើម្បី​ដោះ​ស្រាយបញ្ហា​របស់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​​​៩​ភាគរយ​​​មក​នៅ​ត្រឹម​៣ភាគ​រយ​នៃអ្នក​ដែល​ត្រូវ ​បាន​សម្ភាស​និង​ដែល​ឈ្មោះ​របស់​ខ្លួនមិនអាច​រក​ឃើញ។… ទាក់​ទិន​នឹង​​​ឈ្មោះ​​​១៣​ភាគរយ​​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​​ក្នុង​បញ្ជី​ អ្នក​បោះ​ឆ្នោត​ ​ដោយ​មិន​ត្រឹម​ត្រូវនោះ​វិញ ​លោក គល់ បញ្ញា បាន​លើក​ឡើង​ថា វា​តំណាង​ឲ្យចំនួន​​ប្រជា​ពល​រដ្ឋដែលទំនង​ជានឹង​ត្រូវ​​គេ​ មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​នៅ​​ថ្ងៃ​បោះ​ឆ្នោត​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​​របស់​លោក អឹម សួរស្តី ដែល​ថា អ្នក​បោះ​ឆ្នោត​ដែល​មាន​​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ និង​អាសយ​ដ្ឋាន​​ជាន់​គ្នា​ នឹង​ទទួល​បាន​ការ​​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​នោះ លោក គល់​ បញ្ញា បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ការ​​បំពាន​ច្បាប់​ បោះ​ឆ្នោត​”៕

Kaing Menghun និង Lauren Crothers
http://www.cambodiadailykhmer.com/news/2361/