សវនកម្មរបស់គ.ជ.ប. លើកឡើងថា ៩ភាគរយនៃឈ្មោះរបស់អ្នកបោះឆ្នោតបានបាត់ពីបញ្ជី
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចេញផ្សាយលទ្ធផលសវនកម្មផ្ទៃក្នុងនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត របស់ខ្លួន ហើយបានរកឃើញថា ប្រជាពលរដ្ឋ៩ភាគរយដែលបានចុះឈ្មោះ ដើម្បីបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា រកឈ្មោះរបស់ខ្លួនមិនឃើញនៅក្នុងបញ្ជីបោះ ឆ្នោតឡើយ។ លទ្ធផលសវនកម្មនេះស្រដៀងទៅនឹងការស្ទាបស្ទង់មតិដោយឡែកមួយ ចំនួនផ្សេងទៀតធ្វើឡើងដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន ដោយបានរកឃើញថា ក្នុងចំណោមអ្នកបោះឆ្នោត១០នាក់ មានម្នាក់អាចត្រូវបានដក សិទ្ធិចេញពីការបោះឆ្នោតក្នុងខែនេះ។… គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរិះគន់យ៉ាងខ្លាំងចំពោះ លទ្ធផលនៃសវនកម្មទាំងនោះ ហើយមិនពេញចិត្តចំពោះវិធីសាស្ត្រដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងអង្គការខុមហ្វ្រែល បានប្រើប្រាស់នោះទេ។ សម្រាប់សវនកម្មរបស់ខ្លួន ក្រុមហ៊ុនស្រាវជ្រាវ BMRS បានប្រើប្រាស់គំរូនៃការស្ទាបស្ទង់មួយធ្វើឡើងទៅលើប្រជាពល រដ្ឋចំនួន២.៤៧២នាក់ទូទាំង២៤ខេត្ត-រាជធានី។ក្រុមហ៊ុននេះ បានរកឃើញថា ៩១ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត បានចុះឈ្មោះបោះឆ្នោតរួចហើយ។ក្នុងចំណោមនោះមាន៩ភាគរយ ឬស្មើនឹងចំនួនប្រជាពលរដ្ឋ១៩៨នាក់ រកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីមិនឃើញទេ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រើប្រាស់អ្វីដែលខ្លួនហៅថា “សមត្ថភាពខ្ពស់” ក្នុងការតាមដានឈ្មោះប្រជាពលរដ្ឋ១៣១នាក់ក្នុងចំណោមអ្នកដែល ត្រូវសម្ភាសទាំងនោះ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ដោយធ្វើឲ្យធ្លាក់ចុះ៩ភាគរយមកនៅត្រឹម៣ភាគរយនៃអ្នកដែលត្រូវ បានសម្ភាសនិងដែលឈ្មោះរបស់ខ្លួនមិនអាចរកឃើញ។… ទាក់ទិននឹងឈ្មោះ១៣ភាគរយដែលត្រូវបានចុះបញ្ជីក្នុងបញ្ជី អ្នកបោះឆ្នោត ដោយមិនត្រឹមត្រូវនោះវិញ លោក គល់ បញ្ញា បានលើកឡើងថា វាតំណាងឲ្យចំនួនប្រជាពលរដ្ឋដែលទំនងជានឹងត្រូវគេ មិនអនុញ្ញាតឲ្យបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ ឆ្លើយតបនឹងការលើកឡើងរបស់លោក អឹម សួរស្តី ដែលថា អ្នកបោះឆ្នោតដែលមានថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានជាន់គ្នា នឹងទទួលបានការអនុញ្ញាតឲ្យបោះឆ្នោតនោះ លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ វាជាការបំពានច្បាប់ បោះឆ្នោត”៕
Kaing Menghun និង Lauren Crothers
http://www.cambodiadailykhmer.com/news/2361/