ស្ថានីយ​ទូរទស្សន៍​លើក​ឡើង​ថា ការ​​​ផ្សាយ​​ព័ត៌មាន​​ពី​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​​បំពាន​ច្បាប់

ស្ថានីយ​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​​ថា មូលហេតុ​ដែល​ពួកគេ​មិន​ធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ការ​វិល​ត្រឡប់​​ មក​ប្រ​ទេស​កម្ពុជា​វិញ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី កាល​​​ពី​ថ្ងៃសុក្រ​នោះ​ គឺ​ដោយ​សារ​ការ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ​​ គឺ​ជា​ការ​បំពាន​ច្បាប់​បោះ​ឆ្នោត​។ លោក​ គឹម គុណវឌ្ឍ​ អគ្គនាយករង​ស្ថា​​​នីយ​​​​ទូរទស្សន៍​ជាតិ​បាន​មាន​ប្រ​សាសន៍​ថា​ “ ​យោង​​​​​​​តាម​​ច្បាប់​​បោះ​ឆ្នោត​ យើង​ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​សម្រាប់​គណ​​​បក្ស​​​​ណា ​មួយ​ដែល​​បំរើ​ផល​ប្រ​យោជន៍​​របស់​ពួក​គេ​អំឡុង​​ពេល​​​​ឃោសនា​រក​សម្លេង​ ឆ្នោត​ទេ”។ លោក យិន សូវៃ ប្រធាន​​ផ្នែក​ព័ត៌មាន​ប្រចាំ​​​​​​​​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​ឲ្យ​ដឹង​ថា នាយក​របស់​លោក​បាន​ហាម​ឃាត់​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​​បែប​នេះ​ទេ​។ លោក សូវៃ មាន​ប្រសាសន៍​ថា “ការ​ផ្សាយ​​​​​​របស់​យើង​ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​យើង​មិន​ចង់​​ឲ្យ​មាន​បញ្ហា​ទេ​។យើង​មិន​អាច​ធ្វើការ​ផ្សព្វ​ផ្សាយ​ដោយ​ លើក​ឡើង​អំពី​​គណបក្ស​នយោ​បាយ​តែមួយ​ដោយ​មិន​មាន​​គណបក្ស​នយោបាយ​ដទៃ​ទៀត​ បាន​ឡើយ​ ពីព្រោះ​នេះ ​គឺ​ជា​ច្បាប់​របស់​ គ.ជ.ប. ដែល​តម្រូវ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្សព្វផ្សាយ​”។…

Aun Pheap
http://www.cambodiadailykhmer.com/latest/2974/