ស្ថានីយទូរទស្សន៍លើកឡើងថា ការផ្សាយព័ត៌មានពីការវិលត្រឡប់របស់លោក សម រង្ស៊ី ជាការបំពានច្បាប់
ស្ថានីយទូរទស្សន៍គ្រប់គ្រងដោយរដ្ឋបានឲ្យដឹងកាលពីម្សិលមិញថា មូលហេតុដែលពួកគេមិនធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការវិលត្រឡប់ មកប្រទេសកម្ពុជាវិញរបស់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃសុក្រនោះ គឺដោយសារការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការបំពានច្បាប់បោះឆ្នោត។ លោក គឹម គុណវឌ្ឍ អគ្គនាយករងស្ថានីយទូរទស្សន៍ជាតិបានមានប្រសាសន៍ថា “ យោងតាមច្បាប់បោះឆ្នោត យើងត្រូវបានហាមមិនឲ្យធ្វើការផ្សព្វផ្សាយសម្រាប់គណបក្សណា មួយដែលបំរើផលប្រយោជន៍របស់ពួកគេអំឡុងពេលឃោសនារកសម្លេង ឆ្នោតទេ”។ លោក យិន សូវៃ ប្រធានផ្នែកព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានឲ្យដឹងថា នាយករបស់លោកបានហាមឃាត់មិនឲ្យផ្សាយព័ត៌មានបែបនេះទេ។ លោក សូវៃ មានប្រសាសន៍ថា “ការផ្សាយរបស់យើង គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយើងមិនចង់ឲ្យមានបញ្ហាទេ។យើងមិនអាចធ្វើការផ្សព្វផ្សាយដោយ លើកឡើងអំពីគណបក្សនយោបាយតែមួយដោយមិនមានគណបក្សនយោបាយដទៃទៀត បានឡើយ ពីព្រោះនេះ គឺជាច្បាប់របស់ គ.ជ.ប. ដែលតម្រូវឲ្យមានតម្លាភាពក្នុងការផ្សព្វផ្សាយ”។…