អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​សុំ​ឱ្យ​ប្តូរ​រូបមន្ត​បែងចែក​អសនៈ

ភ្នំពេញ៖ គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចង់​ឃើញ​ការ​ផ្តាស់​ ប្តូរ​រូបមន្ត​គណនា​សំឡេង​ឆ្នោត​សម្រាប់​បែងចែក​អសនៈ​និង​ស្នើ​សុំ​ឲ្យ​ បង្កើន​ចំនួន​អសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​នីតិ​កាល​លើក​ក្រោយ។​ ការ​ទាមទារ​ដើម្បី​ប្រយោជន៍​បង្កើន​បន្ថែម​ឲ្យ​មាន​គណបក្ស​ចំរុះ​កាន់តែ​ ច្រើន​និង​បង្កើន​អ្នកតំណាង​ម្ចាស់​ឆ្នោត​កាន់តែ​ច្រើន​ក្នុង​សភា​ជាន់​ទាប​ នេះ។ ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​បាន​ប្រើ​របៀប​គណនា​សំឡេង​ ឆ្នោត​សម្រាប់​បែងចែក​កៅអី​ក្នុង​រដ្ឋសភា​ចំនួន​ពីរ។​ នោះ​គឺ​របៀប​គណនា​ដែល​ប្រើ​ដោយ​អាជ្ញា​ធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ ប្រជាជាតិ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​ នៅ​ឆ្នាំ​១៩៩៣​ និង​រូបមន្ត​ដែល​ធ្វើ​វិសោធនកម្ម​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​។​ រូបមន្ត​ដែល​បង្កើត​ឡើង​ដោយ​អ៊ុ​ន​តាក់​គឺ​ក្រោយ​ពី​ការ​បែងចែក​អសនៈ​រួច​ សំឡេង​ឆ្នោត​ដែល​នៅ​សល់​របស់​គណបក្ស​ដែល​ទទួល​បាន​អសនៈ​រួច​នឹង​ត្រូវ​ ប្រគល់​ទៅ​ឲ្យ​គណបក្ស​ណា​ដែល​មាន​សំឡេង​គាំទ្រ​នៅ​សល់​ច្រើន​ជាងគេ។​ ដោយឡែក​ការ​បែងចែក​អសនៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គជ​ប) ​ កំពុង​អនុវត្តន៍​នៅ​ពេល​នេះ​គឺជា​ការ​បែងចែក​អ​សនៈ​តាម​រូបមន្ត​មធ្យមភាគ​ ខ្ពស់​បំផុត​គឺជា​រូបមន្ត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើការ​គណនា​ការ​បែងចែក​អ​សនៈ​ ច្រើន​ដង​ក្នុង​មណ្ឌល​តែ​មួយ​ក្នុង​ករណី​ដែល​ការ​បែងចែក​អ​សនៈ​ជំហាន​ដំបូង​ មិន​ដាច់ស្រេច។​…

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/election-seat-allotment-too-expensive-to-change-officials-say/1700944.html