អង្គការសង្គមស៊ីវិលនិងបក្សប្រឆាំងសុំឱ្យប្តូររូបមន្តបែងចែកអសនៈ
ភ្នំពេញ៖ គណបក្សក្រៅរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលចង់ឃើញការផ្តាស់ ប្តូររូបមន្តគណនាសំឡេងឆ្នោតសម្រាប់បែងចែកអសនៈនិងស្នើសុំឲ្យ បង្កើនចំនួនអសនៈក្នុងរដ្ឋសភាសម្រាប់នីតិកាលលើកក្រោយ។ ការទាមទារដើម្បីប្រយោជន៍បង្កើនបន្ថែមឲ្យមានគណបក្សចំរុះកាន់តែ ច្រើននិងបង្កើនអ្នកតំណាងម្ចាស់ឆ្នោតកាន់តែច្រើនក្នុងសភាជាន់ទាប នេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំមកនេះបានប្រើរបៀបគណនាសំឡេង ឆ្នោតសម្រាប់បែងចែកកៅអីក្នុងរដ្ឋសភាចំនួនពីរ។ នោះគឺរបៀបគណនាដែលប្រើដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហ ប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថា អ៊ុនតាក់ នៅឆ្នាំ១៩៩៣ និងរូបមន្តដែលធ្វើវិសោធនកម្មថ្មីសម្រាប់ការបោះឆ្នោតឆ្នាំ១៩៩៨។ រូបមន្តដែលបង្កើតឡើងដោយអ៊ុនតាក់គឺក្រោយពីការបែងចែកអសនៈរួច សំឡេងឆ្នោតដែលនៅសល់របស់គណបក្សដែលទទួលបានអសនៈរួចនឹងត្រូវ ប្រគល់ទៅឲ្យគណបក្សណាដែលមានសំឡេងគាំទ្រនៅសល់ច្រើនជាងគេ។ ដោយឡែកការបែងចែកអសនៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) កំពុងអនុវត្តន៍នៅពេលនេះគឺជាការបែងចែកអសនៈតាមរូបមន្តមធ្យមភាគ ខ្ពស់បំផុតគឺជារូបមន្តដែលអនុញ្ញាតឲ្យធ្វើការគណនាការបែងចែកអសនៈ ច្រើនដងក្នុងមណ្ឌលតែមួយក្នុងករណីដែលការបែងចែកអសនៈជំហានដំបូង មិនដាច់ស្រេច។…
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/election-seat-allotment-too-expensive-to-change-officials-say/1700944.html