អង្គការ​៖ ការ​ចោទ​ប្រកាន់ការ​​ធ្វើ​​​បដិវត្ត​ន៍​​​ផ្កា​កុលាប​​​គឺ​គ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​

កាល​ពី​ម្សិលមិញ​អង្គការ​សិទ្ធិ​មនុស្ស​​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​​លើក​ លែង​ការ​ចោទ​ប្រកាន់​​ពី​បទ​ញុះញង់របស់​ខ្លួន​លើ​​​បុរស​បួន​នាក់​ ដែល​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​​មុន​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​រៀប​ចំ​ផែន​ការ​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ដោយ​សារ​​​ការ​​​​​​ចែក​ផ្កា​ កុលាប​លឿង​ទៅ​ឲ្យ​កង​កម្លាំងការពារ​សន្ដិសុខ​ ហើយ​បាន​ជំរុញ​ពួក​គេ​ឲ្យ​ងាក ​អាវុធ​របស់​ខ្លួន​ប្រឆាំង​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ក្នុង​ សេចក្ដី​ថ្លែង​ការណ៍​មួយ​​កាល  ​ពី​ម្សិល​មិញ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់ ​សម្រាប់​សហគមន៍​​បាន​លើក​​ឡើង​ថា រដ្ឋាភិបាល​គ្មាន​ភ័ស្ដុតាង​​គួរ​ឲ្យទុក​ ចិត្ត​ប្រឆាំ​ង​នឹង​ជន​សង្ស័យ​ទាំង​នោះ​ឡើយ​។ នគរបាល​​បាន​ចាប់​ខ្លួន​និស្សិត​ ទុត ច័ន្ទ​​បញ្ញា និង​ កញ្ញា សុខ ដាលីស  កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ នៅ​ពេល​​ពួក​គេ​ទៅ​យក​ផ្កា​កុលាប​ចំនួន​១.០០០​​ទង ដែល​ពួក​គេ​បាន​រៀប​ចំ​  ដើម្បី​ចែក​ទៅ​ឲ្យ​ទាហាន​ និង​នគរបាល​នៅ​ទូទាំងរាជធានី​ភ្នំពេញ ​អំឡុង​ភាព​ តាន​តឹង​កំពុង​តែ​កើន​ឡើង​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ ដែល​មាន​ជម្លោះ​  កាល​ពី​ខែ​មុន​។ នៅ​ថ្ងៃ​ដដែល​នោះ​​នគរបាល​​ក៏​បាន​ចាប់​ខ្លួន​​អ្នក​ស្រី​ លឹម លីផេង  ម្ចាស់​ហាង​​បោះ​ពុម្ព​ និង​លោក​ ហ៊ី បូរិន បុគ្គលិក​ផ្នែក​ព័ត៌មាន​វិទ្យា​ ពី​បទ​រៀប​ចំ​ខិត្ត​ប័ណ្ណ​តូច​ៗ ដើម្បី​បិទ​ភ្ជាប់​ទៅ​​នឹង​ផ្កា​កូលាប​ទាំង ​នោះ​ ដោយ​ជំរុញ​ឲ្យ​នគរ​បាល​ និង​ទាហាន​ “ងាក​អាវុធ​របស់​ខ្លួន​ប្រឆាំង​​ ជន​ផ្ដាច់​ការ​”។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បន្ទាប់​មក​បាន​​ចោទ​ប្រកាន់​ពួក​គេ​​ទាំង ​បួន​រូប​ពី​បទ​ ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដែល​​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធ​ នាគារ​ក្នុង​ម្នាក់ៗរហូត​ដល់​ទៅ​ពីរ​ឆ្នាំ​​។…

http://www.cambodiadailykhmer.com/news/4504/