អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ឆ្លង​កាត់​មហាវិថី​ព្រះ​សុរា​ម្រឹត​

អ្នកគាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ​មិន​ឲ្យ​បើក​បរ​ឆ្លងកាត់​កន្លែង​ជួប​ជុំ​គ្នា​របស់​ខ្លួន​នៅ​សួន​មុខ​វត្ត​ បទុម​ ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​បាន​វាយ​យានយន្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​​​​ឆ្លង​កាត់​ឡើយ  ដែល​ជា​ការ​រំលោភ​ច្បាប់​បោះ​ឆ្នោត​​យ៉ាង​ច្បាស់​ក្រឡែត។ នៅ​ក្នុង​ហេតុ​ការ​ណ៍​មួយ យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​បាន​ឡោម​ ព័ទ្ធ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​បាន​ទាញ​ដៃ​អ្នក​ជិះ​​ម៉ូតូ​នោះ​ចេញ​ពី​ម៉ូតូ​ ហើយ​បាន​​ទាញ​​បង្វិល​ម៉ូតូ​នោះ​ទាំង​បង្ខំ​ឲ្យ​គាត់​ជិះ​ទៅ​ក្រោយ​វិញ​។ នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​ទៀត​ អ្នក​បើក​​​បរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ ដែល​បដិសេធ​មិន​ព្រម​ឈប់​​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​ក្រៅ​ផ្លូវ​ការ​នោះ​ ​ ត្រូវ​បាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​​ដេញ​តាម​បណ្ដោយ​​​​ មហាវិថី​ព្រះ​សុរា​ម្រឹត​ ដែល​បាន​វាយ​រថយន្ត​របស់គាត់ពី​ចំហៀង​។​គេ​ឮ​យុវជន​ម្នាក់​ស្រែក​​​​ថា៖ “ នេះ​គឺ​ជា​ផ្លូវ​របស់​យើង។​ នេះ​គឺ​ជា​ច្បាប់​របស់​យើង​”។…

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/3087/