អ្នកកំពង់ស្ពឺអំពាវនាវឲ្យរដ្ឋាភិបាលជាប់ឆ្នោតអភិវឌ្ឍជាតិ
កំពង់ស្ពឺៈ ក្រុមអ្នកបោះឆ្នោតនៅខេត្ត កំពង់ស្ពឺបានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលថ្មីដែលឈ្នះការបោះឆ្នោតអាណត្តិទី៥ ទោះជាគណបក្សណាក៏ដោយត្រូវធ្វើការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព និងបំបាត់អំពើពុករលួយនៅក្នុងសង្គម។ …
លោក បណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និកហ្វិច បានថ្លែងថា ថ្វីដ្បិតតែនៅពេលនេះនៅមិនទាន់ដឹងពីលទ្ធផលថា តើគណបក្សណាមួយទទួលបានជោគជ័យនាំមុខគេនៅក្នុងការបោះឆ្នោតនេះ ប៉ុន្តែ គណបក្សណាក៏ដោយដែលឈ្នះការបោះឆ្នោតចាំបាច់ត្រូវតែបន្តការអភិវឌ្ឍប្រទេសជាតិ។
លោកថ្លែងថា ៖ «ការងារដំបូងរបស់រដ្ឋាភិបាលថ្មី ដែលឈ្នះឆ្នោតគឺត្រូវបន្តឬកំណែទម្រង់លើគោលនយោបាយអភិឌ្ឍន៍ ជាតិ និងបន្តដោះស្រាយនូវរាល់បាតុភាពនានាជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាបន្តទៀត»៕
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101478-2013-07-29-03-15-55