អ.ស.ប.និងប្រទេសហត្ថលេខីទាំង១៨ក្នុងអ៊ុនតាក់អាចមានឥទ្ធិពលបញ្ចប់ជម្លោះនយោបាយកម្ពុជា
វ៉ាស៊ីនតោន – អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជាគឺបណ្ឌិតឡៅ ម៉ុងហៃមានជំនឿថា អ.ស.ប.និងប្រទេសហត្ថលេខីទាំង១៨មានឥទ្ធិពលអាចបញ្ចប់បញ្ហាជម្លោះ នយោបាយកម្ពុជា ព្រោះថា កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍មួយកាលពី២២ឆ្នាំមុនបានសន្យាថា នឹងជួយស្វែងរកសន្តិភាព កសាងសន្តិភាព និងរក្សាសន្តិភាពដល់ប្រទេសកម្ពុជា។ ថ្លែងក្នុងពេលអញ្ជើញជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ ថ្ងៃព្រហស្បតិ៍ លោកឡៅ ម៉ុងហៃបានចាត់ទុកថា ជាសំណាងរបស់កម្ពុជាដែលអ.ស.ប.និង ប្រទេសទាំងអស់បានធានាដល់កម្ពុជាដូច្នេះដើម្បីឲ្យកម្ពុជាបោះឆ្នោត ដណ្តើម អំណាចគ្នាផ្ទៃក្នុងដោយមិនចាំបាច់ទៅពឹងបរទេសឬប្រទេសជិតខាងមក ជួយទៀត។…