សាលា​រាជធានី​អំពាវនាវ​ឱ្យ​សាធារណៈជន​បោះចោល​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​

សាលាក្រុង​បាន​ណែនាំ​សាធារណជន​ រួម​ទាំង​ម្ចាស់​អាជីវកម្ម​ឱ្យ​បោះចោល​សំរាម​ទាន់​ពេលវេលា​ស្រប​តាម​កាលវិភាគ​ដែល​កំណត់​ដោយ​អាជ្ញាធរ​ ក៏​ដូច​ជា​ដាក់​កាក​សំណល់​គ្រោះថ្នាក់​នៅ​ក្នុង​ថង់​ពណ៌​ក្រហម​ ដើម្បី​ជួយ​ដល់​អ្នក​ប្រមូល​សំរាម​។​ លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​បាន​ចេញ​សេចក្តី​បង្គាប់​មួយ​កាលពី​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ដែល​បាន​កត់សម្គាល់​ឃើញ​ថា​ ការ​អង្កេត​របស់​សាលា​រាជធានី​អំពី​ការ​ចោល​កាក​សំណល់​មិន​មាន​សណ្តាប់ធ្នាប់​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ រួម​ទាំង​ការ​មិន​រៀបចំ​សំរាម​យក​មក​ដាក់​នៅ​ខាងក្រៅ​ឱ្យ​ស្រប​តាម​ពេលវេលា​កំណត់​ ក៏​ដូច​ជា​ការ​ទុក​ចោល​សំរាម​តាម​ដងផ្លូវ​ និង​កន្លែង​សាធារណៈ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ សុខភាព​របស់​ប្រជាជន​ និង​អនាម័យ​ទីក្រុង​។​ …​

ប៉ិច សុធារី
https://www.khmertimeskh.com/50614795/city-hall-calls-on-public-for-proper-waste-disposal/