ដីជាង ៤០០ ហិកតា ត្រូវបានដកហូតទុកជាសម្បតិ្តរដ្ឋវិញ
ដីទំហំ ៤១៣ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចអូរច្រាំងអុង ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺចេញដីកាដកហូតទុកជាដីសម្បត្ដិរបស់រដ្ឋវិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីត្រូវបានរុករានកាន់កាប់ដោយឈ្មោះ យូ ស៊ីថាត ខណៈអង្គការដែលធ្វើការលើការការពារព្រៃឈើសាទរ និងជំរុញឲ្យមានការអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព។ ដីកាដកហូតដីព្រៃរបស់លោកអភិបាលខេត្ដកំពង់ស្ពឺនេះបានបញ្ជាក់ថាឈ្មោះ យូ ស៊ីថាត បានទៅកាប់រានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋសរុប ៤១៣ ហិកតានេះ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូច្នេះរដ្ឋបាលខេត្ដត្រូវដកហូតដីនេះទុកជាសម្បត្ដិរដ្ឋវិញ ប៉ុន្តែបានទុកពេលឲ្យតវ៉ាចំនួន ៣០ ថ្ងៃ។ …
វ៉ន ដារ៉ា
https://bit.ly/31TxMfc