កំណត់ហេតុ​បញ្ជាក់​ថា​មិនឃើញ​ការ​ចូល​សម្រាក​របស់បុរស​ម្នាក់ពី​មណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​​ស្ពឺ

បុគ្គលិក​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គេ​​​​​​មិន​​​មាន​​​របាយការណ៍​​​អំពី​​​ការមកសម្រាកព្យាបាល​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​របស់​​​បុរស​​​ម្នាក់​​​ ដែល​​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​​​​នៅ​​​មជ្ឈមណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​ស្ពឺ​​​ឡើយ​​​ ដោយ​​​ច្រានចោលការ​​​អះ​​​របស់​​​​មន្ត្រី​​​ក្រុង​​​​ម្នាក់​​​។ យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លី​​​កាដូ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទាំង​​​ការ​​​ឆែក​​​មើល​​​ឯកសារ​​​ដោយ​​​ប្រធាន​​​រដ្ឋបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ និង​​​ការ​​​ពិនិត្យ​​​មើក​​​ការ​​​កត់​​​ត្រា​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​មន្ទីរ​​​ពេទ្យ​​​សម្រាប់​​​ខែ​​​វិច្ឆិកា​​​ មិន​​​មាន​​​ភ័ស្តុតាង​​​ថា លោក សូ ភា ដែល​​​បាន​​​មក​​​សម្រាកព្យាបាល​ដោយ​​​ដោយ​​​សារ​​​សុខ​​​ភាព​​​មិន​​​ល្អ​​​នៅមជ្ឈមណ្ឌល​​​ព្រៃ​​​ស្ពឺ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​វិច្ឆិកា​​​ ហើយ​​​បាន​​​ស្លាប់​​​នៅ​​​ទៅ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​វិច្ឆិកា មក​ទីនោះឡើយ។ …

អ៊ួច សូនី និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/21162/