ទាហាន​ម្នាក់​ដែល​ជាប់សង្ស័យ​ថា ដឹកឈើគ្រញូង​​​រត់គេច​ផុត​ពី​គ្រាប់​កាំភ្លើង

អាជ្ញាធរ​​​ខេត្ត​​​កំពង់ធំកំពុង​​​ស្វែង​​​រក​​​ទាហានម្នាក់​​​ ដែលជាប់​​​សង្ស័យថា​បាន​​​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​​​​​​​​ដែល​បាន​​​បាញ់​​​នគរ​​​បាល ពេល​រត់​គេច​ខ្លួន​​​​តាម​​​ផ្លូវ​​ខ្វាត់​ខ្វែង​តូចៗ​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍។ លោក ជូ សំអាន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​បាន​ទទួល​​​​​​ការ​​​ហៅទូរស័ព្ទ​​​ពី​​​ព្រះ​​​រាជ​​​អាជ្ញារងអម​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​មួយ​​​រូប​​​នៅ​​​ម៉ោង​​​៧ព្រឹក​​ឲ្យ​​​ឃាត់​​​រថយន្ត​​​ហុងដា CR-V ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ ហើយ​​​បើកបរ​​​តាម​​​ផ្លូ​វជាតិ​​​លេខ​​​៦ដឹក​​​ឈើ​​គ្រញូង​ខុស​ច្បាប់​ប្រហែល​​​២០០​​​គីឡូក្រាម។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/17103/