សិស្ស​​​ថ្នាក់​​​ទី​​​១២​​​​​​ដែល​​​ប្រឡង​​​ធ្លាក់​​​នៅ​​​ឆ្នាំ​​​នេះ​​​មាន​​​ឱកាស​​​ប្រឡង​​​ជា​​​លើក​​​ទី​​​២​​​

កាល​​​ពី​​​ម្សិល​​​មិញ ខណៈ​​​ពេល​​​សិស្ស​​​ថ្នាក់​​​ទី​​​១២​​​នៅ​​​តែ​​​បន្ត​​​ព្រួយ​​​បារម្ភ​​​​​​អំពី​​​លទ្ធផល​​​នៃ​​​ការ​​​ប្រឡង​​​ថ្នាក់​​​ជាតិ​​​​​​ប្រចាំ​​​ឆ្នាំ​​​២០១៤​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ថា សិស្ស​​​ដែល​​​ប្រឡង​​​​​​ធ្លាក់​​​នៅ​​​ក្នុង​​​ការ​​​ប្រឡង​​​​​​ដែល​​​មាន​​​ការ​​​សង្កេត​​​តាម​​​ដាន​​​យ៉ាង​​​តឹង​​​រឹុង​​​នេះ​​​​​​ នឹង​​​ទទួល​​​បាន​​​ឱកាស​​​ប្រឡង​​​ជា​​​លើក​​​ទី​​​២។ … ក្រោយ​​​ពី​​​ការ​​​ប្រឡង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដែល​​​ជា​​​លើក​​​ដំបូង​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ក្រោម​​​ការ​​​សង្កេត​​​តាម​​​ដាន​​​របស់​​​អ្នក​​​សង្កេតការណ៍​​​ប្រឡង​​​រាប់​​​ពាន់​​​នាក់​​​​​​ ដែល​​​ជ្រើស​​​រើស​​​ដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បណ្តា​​​គ្រូ​​​បង្រៀន​​​​​​ អនុរក្ស និង​​​អ្នក​​​សង្កេត​​​ការណ៍​​​បាន​​​ព្យាករ​​​ថា អត្រា​​​ប្រឡង​​​ជាប់​​​នៅ​​​ទូទាំង​​​ប្រទេស​​​នឹង​​​ធ្លាក់​​​ចុះ​​​ខ្លាំង​​​ដោយសារ​​​តែ​​​​​​សិស្ស​​​ត្រូវ​​​បាន​​​រារាំង​​​​​​​​​មិន​​​ឲ្យ​​​លួច​​​ចម្លង​​​។ …

ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18415/