សេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាស្តីពីការផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(US GSP) ជូនដល់រោងចក្រផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីជូនដំណឹងមួយអំពីការផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់របស់សហរដ្ឋអាមេរិកជូនដល់រោងចក្រផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងនេះបានឲ្យដឹងថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកបានផុតរលត់សុពលភាពកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែការយឺតយ៉ាវក្នុងការអនុម័តច្បាប់ដើម្បីផ្តល់សុពលភាពដល់កម្មវិធីនេះឡើងវិញដោយសភាសហរដ្ឋអាមេរិក។ ការយឺតយ៉ាវនេះជាបញ្ហាពាក់ព័ន្ធមួយដល់ប្រទេស និងដែនដីចំនួន ១១៩ ដែលទទួលបានផលពីកម្មវិធីនឹះ (រួមបញ្ចូលទាំងប្រទេសកម្ពុជា) ប៉ុន្តែផលប៉ះពាល់ផ្ទាល់នឹងមានទៅលើអ្នកបញ្ជាទិញ/អ្នកនាំចូលដែលនឹងត្រូវតម្រូវឱ្យបង់ពន្ធលើការនាំចូលរហូតដល់កម្មវិធីនេះត្រូវបានផ្តល់សុពលភាពឡើងវិញ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)