ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​បណ្ឌិត​ Im​ Jeong​ Hee

​នៅ​ថ្ងៃ​ទី​ ២៨​ ខែមីនា​ ឆ្នាំ​២០២២​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​បណ្ឌិត​ Im​ Jeong​ Hee។ ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​បណ្ឌិត​ Im​ Jeong​ Hee​ អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ ដែល​អញ្ជើញ​មក​បំពេញបេសកកម្ម​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃគូ​របស់​ KOICA​ នៅ​កម្ពុជា​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

ទាញយក៖ pdf